Home ព័ត៌មានជាតិ មន្រ្តី២រូប ដែលសម្រេចចិត្តលាលែងពីតំណែងក្រោមហេតុផលអសមត្ថភាពលើការងារ

មន្រ្តី២រូប ដែលសម្រេចចិត្តលាលែងពីតំណែងក្រោមហេតុផលអសមត្ថភាពលើការងារ

377
0

នារាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ គឺពេលវេលាដែលឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហោះសារលាលែងពីតំណែង គោរពតាមសម្តីរបស់ខ្លួនប្រសិនក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំមិនអាចឈានដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រ ខណៈលោកជាមន្ត្រីម្នាក់ទៀតបន្ទាប់ពីឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលសម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួនក្រោមហេតុផលអសមត្ថភាពបំពេញការងារ។

ជារឿងសោកស្តាយសម្រាប់អ្នកគាំទ្រកម្ពុជា ដែលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាចាញ់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់មីយ៉ាន់ម៉ាលទ្ធផល២ទល់០នារាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លទ្ធផលនេះបានធ្វើឱ្យក្រុមកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រសោកស្តាយជាខ្លាំងដែលត្រូវចាញ់ក្នុងវគ្គប្រកួតចម្រុះ ក្នុងពូលAលើទឹកដីរបស់ខ្លួន។

លទ្ធផលបរាជ័យលើកនេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គោរពតាមការសន្យារបស់ខ្លួនដោយប្រកាសសម្រេចលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់នាយប់ថ្ងៃទី៧ ខែឧសភា ដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវ ដោយប្រគល់ជូនឯកឧត្តម ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ។នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យឃាត់ខ្លួនអាវុធហត្ថមួយចំនួនជាប់សង្ស័យករណី  បង្ក្រាបល្បែងជល់មាន់អនឡាញបណ្ដាលឱ្យមនុស្សស្លាប់នៅខេត្ត ...

ការលាលែងតំណែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដោយសារតែមិនអាចយកកត្តិយសជូនជាតិបាននេះ គេក៏នឹកឃើញដល់ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ជាមន្រ្តីមួយរូបដែលបានសម្រេចចិត្តសុំលាលែងតំណែងរបស់ខ្លួនបន្ទាប់ពីមានឧប្បទ្ទវហេតុការបាក់រំលំអគារកំពស់៧ជាន់មួយនៅខេត្តព្រះហនុបានកើតឡើងនៅថ្ងៃរាត្រីទៀបភ្លឺថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឱ្យកម្មករខ្មែរចំនួន២៦នាក់របួស និង២៨នាក់ទៀតបានស្លាប់ក្នុងគំនរអគារបាក់បែក ខណៈអាគារនេះជាសំណង់អាគារខុសច្បាប់ពុំមានលិខិតអនុញ្ញាតិត្រឹមត្រូវឡើង។

ការលាលែងតំណែងរបស់ ឯកឧត្តម យន្ត មីន នាពេលកន្លងមកពីក៏ធ្វើឱ្យពលរដ្ឋលើកឡើងថាដ្បិតថាក្រោមការដឹកនាំរបស់លោកមានភាពខ្វះចន្លោះច្រើនក្នុងការដឹកនាំខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើន និងមានសោកនាដកម្មកើតឡើងក្តី តែលោកក៏បង្ហាញពីទំនួលខុសត្រូវសុខចិត្តលាលែងតំណែងរបស់ខ្លួនជាអភិបាលខេត្ត។ឯកឧត្តម យន្ត មីន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីអំពី  ការពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ – វិមាន៧មករា

ដោយឡែកក្នុងឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា សម្រេចចិត្តលាលែងតំណែងរបស់ខ្លួនជាប្រធានសហព័ន្ធបាល់ទាត់ដូចគ្នាបន្ទាប់ពីដឹកនាំជាង១០ឆ្នាំលើវិស័យនេះពុំបានលទ្ធផលដូចអ្វីដែលរំពឹងទុកដែលឆ្លុះបញ្ចាំងឱ្យយើងឃើញថាមន្រ្តីពីររូបនេះបង្ហាញពីទំនួលខុសត្រូវខ្ពស់លើការងារ៕