Home ព័ត៌មានអន្តរជាតិ សារព័ត៌មានថៃចុះផ្សាយពីក្មេងៗលេងទឹកនៅមុខទីលានប្រកួតកីឡាស៊ីហ្គេម

សារព័ត៌មានថៃចុះផ្សាយពីក្មេងៗលេងទឹកនៅមុខទីលានប្រកួតកីឡាស៊ីហ្គេម

185
0

ប្រទេសកម្ពុជា ៖ សារព័ត៌មានមួយរបស់ប្រទេសថៃបានចុះផ្សាយថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា មានអ្នកមកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងរំលេចឡើងនូវពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត និងអស្ចារ្យ ។ លើសពីនេះ ប្រទេសកម្ពុជាបានរៀបចំទីលានប្រកួតដ៏ធំទូលាយឱ្យសមនឹងការរង់ចាំធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមអស់រយៈពេលជាច្រើនឆ្នាំផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOumQrNdcWFdc2rnx-NU-KHhWGlM4Jw-6J5MVw7ZmBKGzbSDwX7SaXjCznE3hHa9iFcc22g38iK0OJMMhLPijkMteM7hGk0l2gNIl2WRB38F0kwpChZzTJNvslXsWOjDA2MB3BoBiAnUIheJ7Xg-_FKqTnZxE-fbrmhGoDn0LrJkSR_gMzoCRcP2yp/s1280/photo_2023-05-06_15-06-00.jpg

ទោះយ៉ាងណា សារព័ត៌មានថៃចុះផ្សាយទៀតថា មានឪពុកម្តាយខ្លះបណ្តោយឱ្យកូនរបស់ខ្លួនលេងទឹកយ៉ាងសប្បាយរីករាយនៅបរិវេណខាងមុខពហុកីឡដ្ឋានមរតកតេជោ ក្នុងអំឡុងពេលពួកគេមកទស្សនាពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការនេះ ។ សារព័ត៌មានរបស់ថៃបន្តថា ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ទើបធ្វើឱ្យក្មេងៗនាំគ្នាលេងទឹកដើម្បីកាត់បន្ថយកំដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-KHJgSbYSzeuMxu2ozZfX6032x5j8e5J4vy5e2mVccU03P8rWtlGbzT2e13wAiHG7f3QyZxsF5bfpeYyskCb0R8ECiSpMyEzBJvYWgclzNrCKtTtvzFE6NWjWdWNMg87l1VjB1Y7PaFDAIz-U-D9jBuY1VATfL7l4aHHiisnl6NEezoVZj__jvND/s1280/photo_2023-05-06_15-06-01%20(2).jpg

ក្រោយពីសារព័ត៌មានថៃចុះផ្សាយបែបនេះ មានអ្នកលេងបណ្តាញសង្គមថៃបញ្ចេញមតិថា ហេតុអ្វីបានជាឪពុកម្តាយពួកគេមិនស្លៀកខោឱ្យកូន ពីព្រោះនៅទីនេះជាទីក្រុង មិនមែននៅតាមស្រុកស្រែទេ ។ ពលរដ្ឋថៃម្នាក់ទៀតថា វាជាការចងចាំក្នុងវ័យកុមារ និងសុំឱ្យការប្រកួតកីឡាស៊ីហ្គេមលើកនេះជាការបំផុសគំនិតឱ្យក្មេងសម័យថ្មីរបស់កម្ពុជាអភិវឌ្ឍន៍បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig7feOqPONT0RMa6dI3r26GOH_m7LEkW49sxXwYa1xEoxhTl5uaDmEzM-c24YRq0lntyPYIw6R6J9bCLH5DnXW3_T-lnMJHhTxJQ6na74_GvrIhed3us3anRzh6Ex1QR7SeoDzUskj_MJO4GoH-4tc4CqbUUa1VL-mBeYXPyKA-D6B-jNonbpw6VW7/s1280/photo_2023-05-06_15-06-01.jpg

ដូចគ្នានេះ ពលរដ្ឋថៃម្នាក់ទៀតនិយាយថា វាជារូបភាពមួយដ៏ស្រស់ស្អាតសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជា ។ ចំណែកនារីម្នាក់ទៀតថា គួរឱ្យអាណិតណាស់ យូរៗទើបកម្ពុជាបានធ្វើជាម្ចាស់ផ្ទះម្តង អីចឹង ក្មេងៗក៏សប្បាយនឹងការលេងទឹកបែបនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPetcvRFnd8wDk67OFFnrazX6IYdrRiFiXF-PAeGEpZ2e-VTR_itDkIh_VJyOM4c_B2_ACiAS3fm0pDq4jok1OZjAx-cqDyjLTiPsX8hUbSC0qEeWMBvduL5vUTYYybdtDIf69ZDQHrIi7PmMfsARQUptM6psSkXlDzQCeBgHlFHO1eCFPoylBLV7z/s1280/photo_2023-05-06_15-06-02.jpg ប្រភព ៖ PPTV HD 36