Home ព័ត៌មានជាតិ ផ្ទុះការគាំទ្រព្រាត ក្រោយក្រុមកំប្លែងពាក់មីសម្តែងរឿងខ្លីធ្វើឱ្យអ្នកជិតខាងកម្ពុជាពូកែទើ.សអាចកកឈា.មបាន

ផ្ទុះការគាំទ្រព្រាត ក្រោយក្រុមកំប្លែងពាក់មីសម្តែងរឿងខ្លីធ្វើឱ្យអ្នកជិតខាងកម្ពុជាពូកែទើ.សអាចកកឈា.មបាន

328
0

ក្រុមកំប្លែងនាយពាក់មី រួមមាននាយ ពាក់មី ,នាយគ្រឿន, នាយក្រាន់, ពូណុយ នីឡា បានសម្តែងរឿងកំប្លែងខ្លីមួយនៅក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកា បានផ្ទុះការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនរួមទាំងរដ្ឋមន្រ្តីក្រសួងព័ត៌មានផង ដ្បិតថាជាកំប្លែងខ្លីមែនតែអាចឱ្យអ្នកជិតខាងកម្ពុជាពូកែខាងទើសស្ទើរគ្រប់រឿងកកឈា.មដុំៗបាន។

ទស្សនីយ៍ភាពជាច្រើននៅក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងនគរ រួមទាំងពិភពលោកបង្ហាញពីអារម្មណ៍រំភើបអស្ចារ្យរំភើបចិត្ត ស្ងប់ស្ងែង គ្មានអ្វីប្រៀបផ្ទឹម នៅតែដក់ជាប់ក្នុងចិត្តទោះបីកម្មវិធីបានបញ្ចប់ហើយក្តីនៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងកម្មវិធីមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មុនបង្ហាញទស្សនីយ៍ភាពដ៏អស្ចារ្យសំខាន់ៗ សិល្បករជាច្រើនរូបមកពីបណ្តាផលិតកម្មនានាក្នុងប្រទេស បានធ្វើការសម្តែងនូវបទចម្រៀងផ្សេងៗដើម្បីញុំាំងកម្មវិធីឱ្យកាន់តែសប្បាយរីករាយ បង្កបរិយាកាសឱ្យកាន់តែអធិកអធមមុនកម្មវិធីផ្លូវការឈានមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7nz-NQPClzdOfmTrgcpjSTnIvUBnTADNC1n_RmUrpwT02Bz8wsmUZvT6uOAb7b-crp-rirrtzD3GF-FSDgeMC_jCs2tRRwxDwPNbytYvhvcv9WEGroP0CRng0lf5iMSD7FhKSNm0F2TKf_47TGOfbGAD8qmkEIjFyBTnCrS1A9dSHJ86jhxl6Touc/s1440/344879025_242511594961185_1773042603737519306_n.jpgក្នុងនោះក៏មានការសម្តែងពិសេសពីក្រុមកំប្លែងនាយពាក់មី ក្រោយការដឹកនាំពីលោក លោកសុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ បានផ្តល់សំណើចជូនមហាជន ដោយមានតួអង្គសនិ្តសុខ ជានាយ ពាក់មី តួអង្គយក្ស ជានាយគ្រឿន តួអង្គទេវតា ជានាយក្រាន់ និងមានតួអង្គផ្សេងទៀតដូចជា ពូណុយ និងនីឡា ជាដើម។ ដ្បិតថាជារឿងកំប្លែងមែនពិតតែបង្កប់អត្ថន័យស៊ីជម្រៅខ្លាំង ដែលមហាជនបានលើកឡើងថា រឿងខ្លីមួយនេះអាចឱ្យអ្នកជិតខាងកម្ពុជាដែលចូលចិត្តពូកែទើសស្ទើរគ្រប់រឿងចាប់តាំងពីកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលចូលចិត្តយកភាពមិនល្អតូចមួយមកធ្វើជាប្រធានបទទាំងរូបផ្សេងទៀតមានល្អៗជាច្រើនមិនយកមកបង្ហាញកកឈាមបាន។

សាច់រឿងកំប្លែងខាងលើនេះក៏ឆ្លុះបញ្ចាំងឱ្យយើងដឹងថា បើសិនជាតួអង្គយក្សព្រមលុបមុខជាយក្ស បើកភ្នែកបើកចិត្តនោះយើងនិងឃើញភាពស្រស់ស្អាតជាមិនខាន កុំយកកំហុសតូចមួយជាចំណុចអវិជ្ជមានគ្របដណ្តប់លើភាពល្អ ប្រៀបបដូចជាបើអ្នកជិតខាងកម្ពុជា ព្រមបើកចិត្តបើកបេះដូងឱ្យទូលាយ យើងនឹងឃើញភាពវិជ្ជមានច្រើនជាងអវិជ្ជមានមិនខាន៕