Home ព័ត៌មានជាតិ ថោន ចេញលិខិតសូមទោសជាសាធារណៈ ក្រោយធ្វេសប្រហែលកាន់ទង់ជាតិប្រទេស៣ក្នុងតំបន់អាស៊ានបញ្ច្រាស

ថោន ចេញលិខិតសូមទោសជាសាធារណៈ ក្រោយធ្វេសប្រហែលកាន់ទង់ជាតិប្រទេស៣ក្នុងតំបន់អាស៊ានបញ្ច្រាស

272
0

ផលិតកម្មទីក្រុងភាពយន្ត (ថោន) បានចេញលិខិតសូមទោសជាសាធារណៈ និងសុំការអនុគ្រោះពីសំណាក់ប្រជាពលរដ្ឋប្រទេស ឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ក្រោយពីធ្វេសប្រហែលកាន់ទង់ជាតិប្រទេសទាំង៣នេះបញ្ច្រាសក្នុងអំឡុងពេលសម្តែងក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៣។

ក្នុងលិខិតសូមទោសនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ផលិតថោន បានរៀបរាប់ថា«លិខិតសុំទោសជាសាធារណៈ សូមគោរពជូន ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពី សំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃ ក្រុមការងារបានធ្វេសប្រហែសកាន់ទង់ជាតិបញ្ច្រាសក្នុងព្រឹត្តិការណ៍ «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។

ក្រោយពីបានពិនិត្យឡើងវិញទើបដឹងថាក្រុមការងារបានកាន់ទង់ជាតិន
ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា (ភូមា) បញ្ច្រាសដោយអចេតនាជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិនាមនៃប្រជាជាតិខាងលើ។
ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំក្ដីអនុគ្រោះបំផុតពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសបានទស្សនាផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ «បើកកីឡា ស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ជាថ្មីម្តងទៀត ផលិតកម្មទីក្រុងភាពយន្ត ក្រោយចេញលិខិតសុំទោសជាសាធារណៈនេះរួច និងធ្វើ លិខិតសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងដាក់លិខិតសុំទោសជូនដល់បណ្តាស្ថានទូតនៃប្រទេសខាងលើបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ប្រទេសម៉ាឡេស៊ី បានធ្វើការសូមទោសទៅដល់ប្រទេសឥណ្ឌូណេស៊ីក្រោយពីដាក់ទង់ជាតិប្រទេសនេះបញ្ច្រាស ព្រោះការរៀបចំនីមួយៗប្រទេសជាម្ចាស់ផ្ទះពិតជាមិនចង់ឱ្យរឿងនេះកើតឡើងឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguaDxITKPo7pFwbrmihwE0HFS1y-7ADLBXXeuOmAdXz_T71jc5JtkcjIXjcF3anOFzFm-8zfSh5E9sIBBfvOoMS-CYU62JTCwXUugTgi5DYIktiUBuDc00GzRSa2HGRoYDmM1r_TtalxwAioVg_013QvCK8KKjyqBkdVV5gc4-6SATljfi4rt9QSJ8/s1080/photo_2023-05-06_08-36-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zDRu4IMsQzjwFl2GgxDSmdXz8wAWW6OWGLeSvWeKkjGYZNEESAFJgdZmf62ZIwRVdaylP77qz91kb0S-ECjFmumVRUFNGQAaJV-tTlA_pFKqwPR5nHenQxWIwDo4GCGbf9lIhWa7Qq9K07YH9FKt1-A5BEb7YfWN2EXENEvUojoDmIbAElc5tcwO/s1587/345261374_159958586773788_6352526946915875687_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1BRqZkyThSKPs9-XtdH5gvqEVktRszWwT4T4he9gz14N2r3h47ps44eSuhbnQi-Mcggt1YZwu_A3zVu-u-HkNTT_LwfT8cwVQ7oNiKby-Ygoa2CBlCoaLEv4bAanTlVRsS7oJjPabhQf_h0QVynAYsHq5k4aOyWy_pyR0pL4jiTAI2EItMAvmaUUC/s1577/image_2023-05-06_08-40-46.png