សហរដ្ឋអាមេរិក ៖ បើតាមការវិភាគចុងក្រោយដោយសារការបញ្ជូនរលកវិទ្យុពីផែនដីទៅកាន់លំហរអវកាសបង្ហាញថា មនុស្សក្រៅភពនឹងទាក់ទងមកកាន់ផែនដីជាលើកដំបូងនៅឆ្នាំ២០២៩ ឬរយៈពេល៦ឆ្នាំខាងមុខ ។ គម្រោងនេះដំណើរការដោយអ្នកស្រាវជ្រាវមកពីវិទ្យាល័យ Berkeley និង Los Angeles ជាសាខានៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានចងក្រងឈ្មោះផ្កាយ និងភពផ្សេងៗ ។
ក្រុមអ្នកស្រាវជ្រាវប៉ាន់ស្មានថា រយៈពេល៦ឆ្នាំទៀត មនុស្សក្រៅភពនឹងបញ្ជូនសញ្ញាមកកាន់ផែនដីវិញ គឺបានពីការគណនាដោយប្រើច្បាប់របស់ physics មកវិភាគ ។ លើសពីនេះ មានព័ត៌មានស៊ីជម្រៅពាក់ព័ន្ធនឹងរយៈពេលធ្វើដំណើរថា សញ្ញាបញ្ជូនពីប្រព័ន្ធ Deep Space របស់អង្គការ Nasa នឹងអាចបញ្ជូនសញ្ញាមកកាន់ផែនដីវិញលឿនកម្រិតណា ។
កាលពីឆ្នាំ១៩៧៣ យានអវកាស Pioneer 10 បានហោះឆ្លងកាត់ភពព្រហស្បតិ៍ និងបញ្ជូនរលកវិទ្យុទៅកាន់ Dead White Dwarf ហើយក្រុមអ្នកស្រាវជ្រាវរំពឹងថា មនុស្សក្រៅភពនឹងបញ្ជូនសញ្ញាមកកាន់ផែនដីនៅឆ្នាំ២០២៩ ។ ក្រៅពីនេះ ចាប់ពីឆ្នាំ១៩៨០-១៩៨៣ ក៏មានការបញ្ជូនសញ្ញាស្រដៀងគ្នានេះពីយានអវកាស Voyager 2 ផងដែរ ដែលបានបញ្ជូនសញ្ញាទៅកាន់ Brown dwarf star ។ ដូច្នេះ គេគួរតែទទួលបានការឆ្លើយតបវិញនៅឆ្នាំ២០០៧ ហើយការឆ្លើយតបនេះនឹងមកដល់ផែនដីនៅឆ្នាំ២០៣០ ។
តារាវិទូមកពីសាកលវិទ្យាល័យ Penn និយាយថា បច្ចុប្បន្ន គេគួរតែទទួលបានការបញ្ជូនសញ្ញាមកកាន់ផែនដីហើយ ។ ប៉ុន្តែក៏អាស្រ័យលើសមត្ថភាពរបស់យើងផងដែរក្នុងការចាប់បានសញ្ញាទាំងនេះ ។ ដូច្នេះ វាផ្អែកលើកត្តាជាច្រើនដូចជា ការរង់ចាំចាប់សញ្ញា និងយូរកម្រិតណា ហើយមនុស្សក្រៅភពបានបញ្ជូនសញ្ញាមកផែនដីញឹកញាប់កម្រិតណា ។ ចំណែកតារាវិទូម្នាក់ទៀតមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ដែលជាមនុស្សម្នាក់មិនជឿរឿងបែបនេះនិយាយថា សញ្ញាបញ្ជូនពីផែនដីទៅកាន់លំហរអវកាសខ្សោយពេក ទើបធ្វើឱ្យមនុស្សរស់នៅក្រៅភពចាប់មិនបាន ៕
ប្រភព ៖ beartai BRIEF










