Home ព័ត៌មានជាតិ ប្រមុខរដ្ឋឡាវ រំពឹងថា កម្ពុជា ទទួលបានមេដាយច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ប្រមុខរដ្ឋឡាវ រំពឹងថា កម្ពុជា ទទួលបានមេដាយច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

78
0

នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានថ្លែងកោតសរសើរការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា និងរំពឹងថា កម្ពុជាទទួលបានមេដាយច្រើនក្នុងការប្រកួតនេះ។May be an image of 1 person

នៅក្នុងជំនួបនេះ លោក ថងលុន បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអញ្ជើញលោកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា លោកពិតជាមានកិត្តិយសណាស់។ ជាពិសេសប្រមុខរដ្ឋឡាវរូបនេះបានគោរពថ្លែងអំណរគុណសម្ដេចតេជោ ដែលបានចូលរួមជួយការលំបាករបស់ឡាវ ទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។May be an image of 9 people, dais and text that says 'SPN AGE'

លោករំលេចដែរថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាធ្វើឱ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យវិនិយោគ វិស័យសន្តិសុខរួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុ។May be an image of 7 people, dais and text

ក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីទាំងពីរកម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត៕May be an image of 10 people, the Oval Office and text