Home ព័ត៌មានអន្តរជាតិ ពិតជាខ្លាំងមែន! ខាន់ ចេសា យកឈ្នះ៣ប្រកួតជាប់ៗគ្នាក្នុងថ្ងៃប្រកួតដំបូងរបស់ខ្លួន

ពិតជាខ្លាំងមែន! ខាន់ ចេសា យកឈ្នះ៣ប្រកួតជាប់ៗគ្នាក្នុងថ្ងៃប្រកួតដំបូងរបស់ខ្លួន

126
0

កីឡាការិនី​ជូជឺតស៊ូ ​ខាន់ ចេសា ធ្វើបានយ៉ាងល្អនៅថ្ងៃប្រកួតបើកឆាករបស់ខ្លួន ដោយបានផ្តួលកីឡាករិនីសិង្ហបុរី វៀតណាម និងថៃ នៅក្នុងប្រភេទកីឡា​ជូជឺតស៊ូ លើវិញ្ញាសា Ne-Waza ទម្ងន់ ៥២គីឡូក្រាម។

មហាជន បញ្ចេញការស្ញប់ស្ញែងដល់កីឡាការិនីរូបនេះ ជាខ្លាំង ថ្វីបើមានមាឌរៀងតូចក៏ប៉ុន្តែកម្លាំងនិងបច្ចេកទេសរបស់នាង បានគួរផ្សំគ្នាយកឈ្នះគូប្រកួតបានយ៉ាងងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGzuc2w1K8r_Pdl2-CmkSNxLTtURb3W1vi0dbNuqnK78tITCMRxG1qpsh_4ljuPzWfoMpFIE4dx11OcOHeBz5tGeDHk4vpYF-NCQZ4gxlKKJTOSgFTHSa8WgoXpLefK1sg72HBOT1OKx1ZO3siayzL_actMz4livPmilZaemDEi67CQqiTxmn3FfG/s1280/photo_2023-05-04_13-23-04.jpg

តែយ៉ាងណាមិញ នេះជាថ្ងៃដំបូងនៃការប្រកួតរបស់នាងតែប៉ុណ្ណោះ យើងមានតែសង្ឃឹម និងរងចាំមើលតទៅទៀត ហើយរំពឹងថានាងនឹងធ្វើបានកាន់តែល្អទៀត។

សូមបញ្ជាក់ផងដែរថា ​ខាន់ ចេសាគឺជាម្ចាស់​មេដាយ​មាស​ កីឡាអាស៊ី ឆ្នាំ២០១៨ និងសុីហ្គេមឆ្នាំ២០១៩ ហើយនៅក្នុងឆ្នាំនេះ កីឡាការិនី​ជូជឺតស៊ូរូបនេះ នឹងប្រកួត​លើ​វិញ្ញាសា ២​គឺ Gi​ ទម្ងន់ ៥២គីឡូក្រាម ​និង​ No-Gi​ ទម្ងន់​ ៥២គីឡូក្រាមដូចគ្នា៕

អបអរសាទរ! កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ SEA Games 2019 – ខ្មែរប៉ុស្ដិ៍