Home ព័ត៌មានជាតិ ល្អណាស់! វគ្គសន្សំពិន្ទុលើកដំបូង បាល់ទាត់ជម្រើសជាតិនារី និង បាល់ទះបុរសកម្ពុជា សុទ្ធតែបំបាក់ដៃគូប្រកួតក្នុងលទ្ធផល ០

ល្អណាស់! វគ្គសន្សំពិន្ទុលើកដំបូង បាល់ទាត់ជម្រើសជាតិនារី និង បាល់ទះបុរសកម្ពុជា សុទ្ធតែបំបាក់ដៃគូប្រកួតក្នុងលទ្ធផល ០

97
0

នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម២២ឆ្នាំ បានបើកការប្រកួតជាលើកដំបូងជាមួយក្រុមជម្រើសជាតិនារីឡាវអាយុក្រោម២២ឆ្នាំដោយកម្ពុជាបំបាក់ឡាវក្នុងលទ្ធផល ២ទល់០ ខណៈបាល់ទះបុរសក្នុងសាល ក្រុមជម្រើសជាតិកម្ពុជា បានបំបាក់ខាងក្រុមជម្រើសជាតិសិង្ហបុរីក្នុងលទ្ធផល៣សិតទល់០ ក្នុងវគ្គសន្សំពិន្ទុពូលBទាំងពីរ។May be an image of 6 people, people playing soccer, people playing football and text

ក្នុងវគ្គសន្សំពិន្ទុលើកដំបូងរបស់ខ្លួនខាងកម្ពុជាទទួលលទ្ធផលល្អណាស់ ដែលកំពុងធ្វើឱ្យអ្នកគាំទ្រកម្ពុជាសប្បាយចិត្តពន់ពេកក្នុងលទ្ធផលដ៏ល្អដែលជាសញ្ញាណបញ្ជាក់ថា វិស័យកីឡានៅកម្ពុជាកំពុងតែឈានទៅមុខជាបន្តបន្ទាប់ ខណៈក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្រោយទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំមក។May be an image of 11 people, people playing soccer, people playing football and text

ជំនួបលើកដំបូងរវាងក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម២២ឆ្នាំក្នុងវគ្គសន្សំពិន្ទុពូល B ដែលត្រូវប៉ះជាមួយក្រុមជម្រើសជាតិឡាវនៅកីឡដ្ឋាន ស្មាត អ អេស អិន នាយប់ថ្ងៃទី៣ ខែឧសភា បានធ្វើឱ្យមហាជនសប្បាយចិត្តជាខ្លាំងជាមួយលទ្ធផលដ៏ល្អដោយបំបាក់ដៃគូប្រកួតក្នុងលទ្ធផល២ទល់០។ មិនត្រឹមតែប៉ុណ្ណោះ លទ្ធផលនេះបានធ្វើឱ្យ គ្រូបង្វឹករបស់ឡាវ ជនជាតិ សិង្ហបុរី លោក ម៉ូហាម៉ាត់ ហឺម៉ាន់ ហ្សៃឡានី (Mohammed Herman Zailani) ស្ងប់ចិត្តហើយ ព្រោះមុនចាប់ផ្តើមការប្រកួតលោកបាននិយាយថា ប្រសិនបើក្រុមជម្រើសជាតិនារីកម្ពុជាចាញ់ក្រុមជម្រើសជាតិនារីឡាវនោះ ការដែលក្រុមជម្រើសជាតិនារីកម្ពុជា បានហោះទៅហ្វឹកហាត់នៅប្រទេសចិនមុន៦ខែនេះគឺមិនទាន់បានល្អនោះទេ។May be an image of volleyball and textមិនត្រឹមតែបាល់ទាត់ជម្រើសជាតិនារីអាចយកឈ្នះ ក្រុមជម្រើសជាតិឡាវ តែប៉ុណ្ណោះទេ ងាកមកបាល់ទះបុរសក្នុងសាលវិញ ដែលកម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិ សិង្ហបុរី នៅពហុកីឡដ្ឋានជាតិអូឡាំពិកវិញក៏ទទួលលទ្ធផលជាទីគាប់ចិត្តដូចគ្នាដោយកម្ពុជាបំបាក់ដៃគូប្រកួតក្នុងលទ្ធផល៣សិតទល់០ក្នុងពូលB ដែលសិតទី១ ទទួលបានពិន្ទុ ២៥ ទល់១៤ សិតទី២ ពិន្ទុ២៥ ទល់ ១៩ និង សិតទី៣ ពិន្ទុ២៥ ទល់ ២០ ៕