យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម WebTheThao.vn បានឱ្យដឹងថា៖”អ្នកគាំទ្រកីឡាករ U22 វៀតណាម ដែលទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមនៅកម្ពុជា ត្រូវចំណាយលុយ ៦ ដុល្លារ (ប្រហែល ១៤០,០០០ ដុង) ដើម្បីទទួលបានសំបុត្រចូលរួមលើកទឹកចិត្តក្រុមរបស់ខ្លួន ខណៈដែលខាងសហព័ន្ធបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសថា ការចូលទស្សនាដោយឥតគិតថ្លៃ”។
មិនតែប៉ុណ្ណោះពួកគេបានលើកឡើងថា៖” តម្លៃ៦ដុល្លារនេះយើងត្រូវទិញនៅក្នុងទីផ្សារងងឹត ហើយពេលខ្លះអត់ទាំងមិនសំបុត្រលក់ឱ្យថែមទៀងផងដែរ ដោយសំបុត្រហាក់បីដូចជាមានការលក់តិចខ្លាំងមែនទែន”។
ដោយជាចុងក្រោយពួកគេបានសង្កត់ធ្ងន់ថា៖” សូម្បីតែប្រជាពលរដ្ឋវៀតណាមដែលកំពុងធ្វើការ និងរកសុី នៅកម្ពុជា ក៏ពិបាកយកសំបុត្រដែរ ដោយម្នាក់បានតែមួយសន្លឹក ហើយត្រូវតម្រង់ជួរអស់រយៈពេលច្រើនម៉ោងថែមទៀត”។
តែយ៉ាងណាមិញជុំវិញបញ្ហានេះ មិនទាន់បានឃើញខាងសហព័ន្ធ ឬភាគីជាប់ពាកព័ន្ធណាមួយចេញមុខបកស្រាយនៅឡើយនោះទេ៕










