ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ  ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បឹងចំការតែ គិរីរម្យ

ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​ កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ ​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​ដោយ​ដើម​ស្រល់​ដុះ​ពី​ធម្មជាតិ​នៅ​លើ​ ខ្ពង់រាប​គិរីរម្យ​ ជ្រោះ​ទឹក​ធ្លាក់​ជា​ច្រើន​ និង​សត្វ​ជា​ច្រើន​អំបូរ​រស់​នៅ​ទី​នោះ។ឃើញរូបក៏ស្រស់ស្រាយដែរ! ខានទៅលេងគិរីរម្យយូរ ដឹងអត់ថាឧទ្យានជាតិមួយនេះប្រែរូបរាងយ៉ាងណាហើយ? – Knongsrok

ដោយ​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ​ ៨.៤០១​ហិកតារ​ និង​ស្ថិត​នៅ​លើ​ខ្ពង់រាប​ដែល​មាន​រយៈ​កម្ពស់​ចាប់​ពី​ ៣០០ ​ទៅ​១០០០​ម៉ែត្រ ពី​នីវ៉ូ​សមុទ្រ។ រមណីយដ្ឋាន​​គិរីរម្យ​គឺ​ជា​តំបន់​ឧទ្យាន​ធម្មជាតិ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ជិត​ រាជធានី​ភ្នំពេញ​ជាង​គេ​ ហើយមានទី​តាំង​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​(និរតី​ទិស) នៃ​រាជធានី​ប្រទេស​កម្ពុជា។67188834_604845336709700_5261725058069430272_n

ពី​ក្រុង​​ភ្នំពេញ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​គិរីរម្យ​បាន​យ៉ាង​ងាយ​ស្រួល​តាមរយៈ​ផ្លូវ​ជាតិ​លេខ​៤​ ដូច​ទៅ​កាន់​ក្រុង​​ព្រះសីហនុ​ដែរ​​ ប៉ុន្តែ​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​ ៨៧​​ត្រង់​ម្ដុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​ គេ​នឹង​​ឃើញ​មាន​ផ្លូវ​បំបែក​ខាង​ស្ដាំ​ដៃ​មួយ​ឆ្ពោះ​ទៅ​កាន់​តំបន់​ គិរីរម្យ​ ដែល​មាន​ចម្ងាយ​ផ្លូវ​ ២៧គីឡូម៉ែត្រ ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ ១០​គីឡូម៉ែត្រ ដំបូង​គឺ​ជា​ផ្លូវ​រាប​ស្មើ​ និង​១៧​គីឡូម៉ែត្រ បន្ទាប់​គឺ​ជា​ផ្លូវ​ឡើង​ខ្ពង់រាប​ និង​ភ្នំ។ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ១១៤គីឡូម៉ែត្រ​ និង​១៤៧គីឡូម៉ែត្រ ពី​ក្រុង​ព្រះសីហនុ​ ឬ​មាន​ចម្ងាយ​ ៤៤​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​​កំពង់ស្ពឺ។66790692_604845066709727_2526938798806269952_n

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​ចុះ​បញ្ជី​ រមណីយដ្ឋាន​គិរីរម្យ​ជា​ “ឧទ្យាន​ជាតិ​ព្រះសុរាម្រិត” ដែល​មាន​ផ្ទៃ​ដី​៣៥០០០​ហិកតា​ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះ​ករុណា​ ព្រះបាទ​សម្ដេច​ ព្រះនរោត្ដម​ សីហនុវរ្ម័ន​ ចុះ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។ ហើយ​ឧទ្យានជាតិ​​​នេះ​បាន​បើក​ សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​​ ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕