ប្រសិនបើលោកអ្នកមានគំនិតចង់រកចំណូលតាមអនឡាញនៅផ្ទះ ដោយប្រើតែកុំព្យូទ័រមួយ ហើយដោយមិនបាច់ចាប់ចេញទៅក្រៅ ឬលោកអ្នកមិនចង់មានភាពស្មុគស្មាញជាមួយការកកស្ទះចរាចរណ៍ លោកអ្នកគួរណាស់តែជ្រើសយកការធ្វើ MMO។
MMO= Making Money Online (ការរកចំណូលពីអនឡាញ) ដែលមុខរបរនេះ មានការផ្ទុះខ្លាំងនៅអំឡុងពេលកូវីដ១៩ ដែលមនុស្សមិនបានចេញទៅណា ហេតុដូច្នេះពួកគេក៏រកវិធី រកប្រាក់ចំណូលតាមអនឡាញជំនួសវិញ។
ខាងក្រោមនេះជា៥វិធីសាស្រ្តងាយៗដែលលោកអ្នកអាចរកចំណូលបានពីការធ្វើ MMO៖
- បង្កើតឆាណែល YouTube៖ YouTube គឺជាវេទិកាវីដេអូដ៏ល្បីមួយ ដែលមានវីដេអូរាប់លាន ត្រូបានបង្ហោះជារៀងរាល់ថ្ងៃ។ ការរកលុយតាមអ៊ីនធើណេតជាមួយ YouTube គឺជាវិធីងាយស្រួលបំផុតដែលមានមនុស្សទូទៅទាំងតែប្រើប្រាស់។ កាលពីឆ្នាំ២០២៨ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ អាចរកចំណូលបាន២២លានដុល្លារ ពី YouTube ដែលជាប់ក្នុងកំណត់ត្រារបស់ YouTube ផងដែរ។

- Streamer៖ ការលេងហ្គេម ឬការឡាយតាមរយៈបណ្តាញសង្គមផ្សេងៗ ក៏អាចឱ្យលោកអ្នករកប្រាក់ចំណូលបានផងដែរ ដោយពេលខ្លះលោកអ្នកអាចទទួលបានការឧបត្ថម្ភជាលុយ ឬក៏ជា Star ពីសំណាកអ្នកមើលឡាយរបស់លោកអ្នក។ អ្វីដែលពិសេសនោះ អ្នកក៏អាចក្លាយជាដៃគូរសហការណាមួយរបស់បណ្តាញសង្គម ឬផ្លេតហ្វមនោះផងដែរ។

- Crypto៖ រូបិយប័ណ្ណអនឡាញ បានក្លាយជាការទិញដូរដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក ខណៈបច្ចុប្បន្ននេះ យើងក៏អាចយករូបិយប័ណ្ណអនឡាញ ទៅទិញឥវ៉ាន់តាមផ្សារទំនើប ឬម៉ាកយីហោល្បីៗបានថែមទៀតផងដែរ៕

វិធីសាស្រ្តជាច្រើនទៀត ដើម្បីរកចំណូលតាមអនឡាញ៖ Rent Track Asia










