Home ព័ត៌មានជាតិ អ៊ាម វន្នី មិនគាំទ្រឱ្យ Admin ជីងចក់ អធិប្បាយបាល់ទាត់ស៊ីហ្គេម និងស្នើឱ្យក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញព្រោះមិនចង់ឱ្យប្រទេសជាតិអាម៉ាស់

អ៊ាម វន្នី មិនគាំទ្រឱ្យ Admin ជីងចក់ អធិប្បាយបាល់ទាត់ស៊ីហ្គេម និងស្នើឱ្យក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញព្រោះមិនចង់ឱ្យប្រទេសជាតិអាម៉ាស់

579
0

តារាចម្រៀងមានឈ្មោះបោះសំឡេង អ៊ាម វន្នី បាននិយាយចំៗនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថាលោកមិនគាំទ្រឱ្យលោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ មកអធិប្បាយបាត់ទាល់ព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ ប្រសិនមានភាពថ្លោះធ្លោយ មានតែភាពអាម៉ាស់ប៉ុណ្ណោះសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះ តារាចម្រៀងរូបនេះក៏សូមស្នើឱ្យថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញជ្រើសរើសអ្នកដែលស័ក្តិសមបំផុត ទាំងមានសមត្ថភាព និងភាពថ្លៃថ្នូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbxL1bAOVKi49Tuwlssd9vNQqQRWR0utEERMEzhYJf0wGy18v7zq4Vkwd9wul7ruL3ceaD4D71pL_4Fb9YQN_kHx25eEsUoCSwazQeN_yEUuXjKqz6zT8qXQcNUHL-Lue3ZeJecHQvRFVyno26N9UzSpR-ElzqPqdj9SqmdEUCFrr1lRVGd1uAEpmR/s1574/340911211_1983596941975600_277633326628494029_n.jpg

ដូចមហាជនជ្រាបមកហើយថា ថ្មីៗនេះមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីទទួលដំណឹងថា លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជាអ្នកអធិប្បាយបាត់ទាត់ម្នាក់នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈពេលវេលានៃព្រឹត្តការណ៍ដ៏សំខាន់នេះកាន់តែកៀកមកដល់។ មិនត្រឹមតែមហាជនមិនពេញចិត្តតែប៉ុណ្ណោះទេ តារាចម្រៀង អ៊ាម វន្នី ក៏ចេញមុខមិនគាំទ្រជ្រើសរើសអ្នកអធិប្បាយខាងលើនេះមកអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFm3e_DATXp_LjhzNA-omZCiaKhGpRh-DmrRJYc0vhyv2g9G5o53VYz53wa9SkCRuzM4YVGfacVPwdmOJXOkGWGgSOmcJk5ZfnX7XpHCSSDCxIk39cWlQ3bW2Ym-y3D78IbIo3HuGgbvKvbd7UUioEWm8sSuO74Ux32aZSo3kEnCNou4YiFdbWIfv3/s2048/343649783_617301529983412_6427855505624161375_n.jpg

លោក អ៊ាម វន្នី បានសរសេររៀបរាប់នៅព្រឹកថ្ងៃទី២៨ ខែមេសា នេះថា «ឃើញថាហ្វេសប៊ុកផូសព្រោងព្រាតថាគាត់ជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីកីឡាស៊ីហ្គេមខាងមុខ តែភាពច្បាស់ការ១០០%ខ្ញុំមិនទាន់ដឹងទេ។
បើសិន ជាការពិតខ្ញុំមិនគាំទ្រទេ ក្នុងនាមជាជនរួមជាតិម្នាក់ ខ្ញុំមិនដែលស្អប់ឬមានបញ្ហាជាមួយគាត់ទេ ប៉ុន្តែអតីតភាពរបស់គាត់គឺពុំគួរទទួលបានឱកាសការងារនេះទេ ប្រទេសជិតខាងកំពុងតាមដានមើលយើងគ្រប់ជ្រុងជ្រោយ បើថ្លោះធ្លោយគឺមានតែអាម៉ាស់ប៉ុណ្ណោះ កិត្តិយសជាតិជារឿងសំខាន់ ជាង២០ឆ្នាំទៀតទើបមានឱកាសនេះម្តងទៀត។
បើជាការពិតខ្ញុំអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញដើម្បីជ្រើសអ្នកដែលស័ក្តិសមបំផុត ទាំងក្នុងដួងចិត្តមហាជន និង សមត្ថភាព និងភាពថ្លៃថ្នូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO3r7mHiT-ZXfOCXh9bqptfiWzZdoYU8V-_0T3WYL4Kif4OkPI_SrlokGWTJdV99BT6StPEzKT5nS8CVBqZOhrXYYEdCwV5BRIKS71VnwT-tjWE_L60nbxiBuAPtvYirAozMqweeNHjRwwmzTkPvfNRULL531WXfxeiUlA7LonVXykAJ5ZSrT23vpQ/s827/Capture%20(6).PNG

ការលើកឡើងរបស់ តារាចម្រៀងរូបនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការគាំទ្រដែលមិនគួរជ្រើសរើសឱ្យ Admin ជីងចក់ មកអធិប្បាយឡើយ ខណៈមានមតិរិះគន់យ៉ាងណា សាមីខ្លួន Admin ជីងចក់ បានឡើងថា «គេមើលស្រាលយើងជារឿងរបស់គេ! ប៉ុន្តែខ្ញុំនៅតែជឿជាក់ថាវាគ្មានអី្វដែលខ្ញុំមិនអាចធ្វើបាន»៕