Home ព័ត៌មានអន្តរជាតិ ផ្ទុះរឿងឧកញ៉ាបោកលុយប្រជាជន តារាសម្តែង សាវិន ហ្វីលីព លើកឡើងបែបនេះ

ផ្ទុះរឿងឧកញ៉ាបោកលុយប្រជាជន តារាសម្តែង សាវិន ហ្វីលីព លើកឡើងបែបនេះ

164
0

តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពលោក សាវិន ហ្វីលីព បានបង្ហោះសារមួយនៅលើហ្វេកប៊ុកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយលោកបានលើកឡើងថា មុនទិញដីឡូត៍គួរពិចារណា ដោយសារម្ចាស់ដីឡូត៍មានងារជា«ឧកញ៉ា» មួយចំនួនមានគំនិតមិនស្មោះត្រង់។

ដូចមហាជនជ្រាបមកហើយថា ករណីឧកញ៉ា ជា សារ៉ន បានបោកលុយប្រជាជនស្លូតត្រង់ជិត៤០លានដុល្លារ ពេលនេះទទួលបានយុត្តិធម៌ហើយក្រោមការសម្របសម្រួលរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ខណៈឧកញ៉ា និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។ ទន្ទឹមនឹងបទពិសោធរបស់ប្រជាជនរងគ្រោះទៅលើការវិយោគដីឡូត៍ទទួលបានការប្រាក់ខ្ពស់នេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ តារាសម្តែងជើងចាស់ដ៏ល្បីលោក សាវិន ហ្វីលីព បានបង្ហោះសារមួយយ៉ាងចាក់ដោតទៅលើវិស័យដីឡូត៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjiIM5p_9JBuQV-Fu_Uux1GzDiM2miyotzoxYvL0FkQjJnSHqmn790joW7WLKayW-ram3gr_ADz_l1WSdCOIaY3FMFqWrF9iaHLjrDXe3QKbSdC8WpIbv1L7B7Vd2DaB3H09SvdieGi2GJzR2JfBIF4GpXeGuN7Tp2TALzbY1H9Dmikh84i-NdnThI/s2048/339962842_181792954711757_7312310060676284295_n.jpg

តារាសម្តែងខាងលើបានរៀបរាប់ថា «វិស័យដីទ្បូត៍កំពុងជួបហានិភ័យដោយសារម្ចាស់គំរោងដែលមានងារជាឧកញ៉ាមួយចំនួនមិនស្មោះត្រង់..មុនទិញគួរពិចារណា»។

ការលើកឡើងរបស់លោក សាវិន ហ្វីលីព អ្នកលេងបណ្តាញសង្គមបានគាំទ្រនូវការលើកឡើងខាងលើនេះ ដោយពួកគេបានលើកឡើងទៀតថា មានប្រជាជនច្រើនណាស់ដែលរងគ្រោះព្រោះដីឡូត៍។

គួរបញ្ជាក់ផងដែរថា លោក សាវិន ហ្វីលីព ជាតារាសម្តែងមានឆន្ទៈខ្ពស់ធ្លាប់ប្រកាសថា មិនទទួលផ្សព្វផ្សាយស្រាបៀឡើយ ខណៈតារាល្បីមួយចំនួនទទួលផ្សព្វផ្សាយស្រាបៀព្រោងព្រាត ដែលធ្វើឱ្យមហាជនកោតសរសើរលោកយ៉ាងខ្លាំង រហូតសរសើរតារាសម្តែងរូបនេះថាជា «តារាគម្រូ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWCJoFCOepsTLoaHeV7FstlcI44WDBcn5Wrum_scSa-tsIi_lmY_56b_G-XTs0xn0gbUHWAPWZ_DihdYVAwNWm5r3uP-Wq8jnbrW8opl7pjRDqgA2m00RGl0o3tSI7hcLw9KDElciyeZzAYDiAJSK_5jZXVOiV6nIzBT3GBg6xPuARODnjtI_SxLwA/s2048/339050581_206923178612093_8107298417014445091_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG4jmorLJpm6OGIDISWDoUhg_OncY6Oj6LL4vg_PqwgKs-0WI-9wAm7YjA8OPFpUDc0Vb9gAZ8UyoqeZQxJL-vI9Vk3KGq1Cd6ljr77fcwbSzhg61bRGJGrCce9LY7Dov_PAKJBllQv8WzFyeAzp2c5SJ8NiJ1ul3fjZIidguXL1S_o54Egu2sVpyB/s2048/335590377_996769907970548_5516110572613239469_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeQ3Yjwonq_Fsggsl5mVaLfmMnhKrMti2NJg4WFbKY8bHh5owIVEVBK5hvr-wbN6cpCl8c-itrLrTNXj4bofSz-ux57RvmngHslaUkcNp-ks3Zh4I5Q2_Ks59AyQ5PuFGxxTLkR0QvKoTY69bz-K6UH3QTOXNdxYCrM540XtRfgiT0sPTVSvqkWVcd/s686/Capture%20(5).PNG