Home ព័ត៌មានអន្តរជាតិ យានអវកាសជប៉ុនបរាជ័យក្នុងការចុះចតនៅឋានព្រះច័ន្ទ

យានអវកាសជប៉ុនបរាជ័យក្នុងការចុះចតនៅឋានព្រះច័ន្ទ

58
0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនរបស់ប្រទេសជប៉ុនឈ្មោះ Ispace បានចេញសេចក្តីថ្លែងការណ៍មួយអំពីការបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះច័ន្ទជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន ប៉ុន្តែត្រូវទទួលបរាជ័យក្រោយពីគេមិនអាចទំនាក់ទំនងជាមួយយានអវកាសឈ្មោះ «Hakuto-R Mission 1» ។ ប៉ុន្តែក្រុមហ៊ុនគិតថា យានអវកាសនេះអាចធ្លាក់នៅឋានព្រះច័ន្ទ ។Lost communication': Japan's ispace concedes failure in bid to make first  commercial moon landing

ការដាច់ទំនាក់ទំនងជាមួយយានអវកាស Hakuto-R Mission 1 ក្រុមហ៊ុន Ispace ជឿថា យានអវកាសនេះចុះចតនៅឋានព្រះច័ន្ទមិនសម្រេច ហើយក្រុមការងារវិស្វកររបស់ក្រុមហ៊ុននឹងពិនិត្យមើលស្ថានការណ៍នេះ ។ ក្រុមហ៊ុនបញ្ជាក់ថា បើទោះជាការចុះចតនៅឋានព្រះច័ន្ទបរាជ័យ ប៉ុន្តែក្រុមហ៊ុនមានមោទនភាពខ្លាំងណាស់ ដែលបានសម្រេចកិច្ចការជាច្រើនក្នុងបេសកកម្មលើកដំបូងនេះ ។Watch a Company Attempt the World's First Commercial Lunar Landing [UPDATE]

ទោះយ៉ាងណា បើទោះជាការចុះចតនៅឋានព្រះច័ន្ទរបស់យានអវកាសក្រុមហ៊ុន Ispace បរាជ័យក្តី ប៉ុន្តែរដ្ឋាភិបាល និងពលរដ្ឋជប៉ុនបានជំរុញឱ្យក្រុមហ៊ុននេះព្យាយាមនៅពេលក្រោយទៀត ខណៈការព្យាយាមលើកនេះសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មអវកាសរបស់ប្រទេសជប៉ុន ។ispace Statement On The HAKUTO-R Lunar Landing Attempt - SpaceRef

យានអវកាសខាងលើមានគោលបំណងចុះចតនៅលើអឌ្ឍគោលខាងជើងរបស់ព្រះច័ន្ទ ដើម្បីដាក់ឧបករណ៍ស្ទង់ចំនួន២ រួមទាំងមនុស្សយន្តមានទំហំតូច១គ្រឿង ដែលផលិតដោយភ្នាក់ងាររុករកអវកាសជប៉ុន គឺក្រុមហ៊ុន Tomi ជាក្រុមហ៊ុនផលិតឧបករណ៍លេង ។ លើសពីនេះ យានអវកាសក៏មានបំណងដាក់ឧបករណ៍ស្ទង់ចំនួន៤គ្រឿងទៀតឈ្មោះថា Rashid ជារបស់សហព័ន្ធអារ៉ាប់រួមផងដែរ ៕Japanese firm to attempt historic lunar landing - RTHK ប្រភព ៖ Mono News