Home ព័ត៌មានអន្តរជាតិ មនុស្សជាង១.០០០នាក់តម្រង់ជួរចាំទទួលផ្លែឪឡឹក១៥តោនពីម្ចាស់ចម្ការចិត្តល្អ !

មនុស្សជាង១.០០០នាក់តម្រង់ជួរចាំទទួលផ្លែឪឡឹក១៥តោនពីម្ចាស់ចម្ការចិត្តល្អ !

354
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែមេសា កន្លងមក អ្នកនាង Nicha Kaewsuriya ជាម្ចាស់ចម្ការឪឡឹកនៅស្រុកបានបឹង ខេត្តឈុនបុរី បានយកឪឡឹកពូជថ្មីចំនួន១៥តោនមកចែកឱ្យអ្នកភូមិ និងអ្នកធ្វើដំណើរនៅតាមផ្លូវនៅបរិវេណតូបលក់ឪឡឹកមួយកន្លែង ។ គេសង្កេតឃើញមានអ្នកភូមិជាង១.០០០នាក់បាននាំគ្នាមកតម្រង់ជួររង់ចាំទទួលឪឡឹកជាមួយនឹងទឹកមុខរីករាយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_G2dmZ27dC8keB6QDJ4N1e0b5aXp_Sc5eat9_VmOWGAoFf5XNWVnQ84bAPEEsf6zOnZXE3Qiw_WaFwBWhcmWIEGHL401tz5d2rZcmUQvURmEtEZQ0bmx2zZ5Nl3JyV5IkkiZnxQOXr8mcQy4zwbZ7GdmtdViREBLLEHB55ui0hOeSWp5ohuj7o3F/s600/photo_2023-04-26_15-30-57.jpg

អ្នកនាង Nicha Kaewsuriya ម្ចាស់ចម្ការឪឡឹកនិយាយថា អ្នកមកទទួលឪឡឹករបស់នាង ពួកគេអាចយកឪឡឹកបានតាមចិត្ត យកតាមវិធីណាក៏ដោយឱ្យតែអាចយកទៅផ្ទះបាន ។ ម្ចាស់ចម្ការបន្តថា ដោយសារនៅឆ្នាំ២០២៣នេះ អាកាសធាតុនៅប្រទេសថៃក្តៅខ្លាំងពេក ទើបធ្វើឱ្យឪឡឹកក្នុងចម្ការរបស់នាងទុំលឿនជាងមុន ហើយផ្លែឪឡឹកខ្លះមិនល្អ ហើយនាងមិនអាចនាំចេញទៅលក់នៅតាមហាងលក់ទំនិញបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKoewxfan1Oj_3GQm5MRQSKwi1LwpXn9zERuWF1RwU8A6ts_TvP7LXbioxc5sh0CEC4bEvp7cm1k6AJ5IY1V-xVfvNSCcwc8Wp6iEpL3COolICbu-e5N4_44wn6ZlSqaWYPwu-3Jolu1dWmeM9yEkWX1yteKgowftwrxijQYhSMlFYnoRgzsu5dxsj/s600/photo_2023-04-26_15-31-17.jpg

ម្ចាស់ចម្ការឪឡឹកបន្ថែមថា ៖ «មុននេះ ហាងលក់ទំនិញបានទទួលទិញឪឡឹកជាច្រើនពីកសិករ ហើយនៅពេលអាកាសធាតុក្តៅធ្វើឱ្យផ្លែឪឡឹកមានបញ្ហា ។ ដូច្នេះ កាលពីដំបូង ខ្ញុំតាំងចិត្តថា នឹងលក់វាក្នុងតម្លៃថោកៗ ប៉ុន្តែដោយសារតែឪឡឹករបស់ខ្ញុំទុំច្រើនពេក ហើយបើរង់ចាំលក់នោះខ្លាចថា វាស្អុយអស់ ។ ម្យ៉ាងទៀត នៅថ្ងៃនេះ គ្រួសាររបស់ខ្ញុំបានរៀបចំពិធីបួងសួងមួយដើម្បីសុំឱ្យការងាររីកចម្រើន ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចែកឪឡឹកចំនួន៥តោនដល់អ្នកភូមិដោយមិនយកប្រាក់ ។ ប៉ុន្តែនៅពេលចែកជាក់ស្តែងឃើញថា អ្នកភូមិមកច្រើននាក់ពេក ដូច្នេះ ខ្ញុំត្រូវយកឪឡឹកជាង១៥តោនមកចែកឱ្យពួកគាត់ទាំងអស់តែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZz2E61TKN-7sBuSAie9X3L8a-pqLs_2v0_j_oURDedbxCDWSkkcNmGerIUa3MXF4H5NdCvnBBytKDh9eI7pjPCVOSd5ptiO3q3lEjVlFHmuizfFgnGUa58cm6jUbdGfFAdWMsMQ-JX_sLK6NavH55i43PcGZO-eMaOGKQsHO1xu3aqz69erzBc05V/s600/photo_2023-04-26_15-31-18%20(2).jpg

ម្ចាស់ចម្ការឪឡឹកបន្ថែមទៀតថា ឪឡឹកដែលយកចែកនេះមានពូជខុសៗគ្នា ហើយជឿថា នៅពេលអ្នកភូមិបានបរិភោគវាហើយ នឹងអាចកាត់បន្ថយភាពក្តៅបាន ព្រោះឪឡឹកគឺជាផ្លែឈើមួយប្រភេទមានជាតិត្រជាក់នៅក្នុងផ្លែរបស់វា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRB3BNwRH1kZAASfMv4xeesrIUXPaOH-xAwLovkFny_GddQqZJdfEfjpjbifLf_b7mvUb6o8SGjCPA6FhBsCHZYhsktx0COg7H-RqWi94-70yOnVVSJuwnqwHVpIBXbv5dS8jNx-OkPEh6T5E86acjtF96WjRFax9d-NTFvVJu5hRji451xLqrpGTz/s600/photo_2023-04-26_15-31-18.jpg ប្រភព ៖ mgronline