Home ព័ត៌មានអន្តរជាតិ សហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធយោធា ប្រឆាំងនឹងការអះអាងរបស់ចិន

សហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធយោធា ប្រឆាំងនឹងការអះអាងរបស់ចិន

66
0

រដ្ឋធានីម៉ានីល៖ ស្របពេលស្ថានការណ៍ នៅក្នុងតំបន់ កាន់តែមានភាពតានតឹងខ្លាំងឡើង សហរដ្ឋអាមេរិក បានចាប់ដៃគ្នា ជាមួយនឹងប្រទេសហ្វីលីពីន ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយបាញ់គ្រាប់រ៉ុក្កែត ទៅលើកប៉ាល់មួយគ្រឿង ក្លែងធ្វើជាគោលដៅរបស់សត្រូវ កំពុងតែចូលឈ្លានពាន មកលើដែនអធិបតេយ្យភាពរបស់ប្រទេសអាស៊ានមួយនេះ។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ថា កងទ័ពសហរដ្ឋអាមេរិក និង ហ្វីលីពីន កាលពីថ្ងៃពុធ បានបាញ់គ្រាប់រ៉ុក្កែត សំដៅទៅកាន់នាវាចម្បាំងមួយគ្រឿង តំណាងឱ្យនាវារបស់សត្រូវ នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះ។ នេះជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចុងក្រោយបង្អស់ មិនធ្លាប់មានពីមុនមក រវាងប្រទេសមហាអំណាចយោធា និង សេដ្ឋកិច្ចរបស់លោកខាងលិច និង សម្ពន្ធមិត្ត នៅក្នុងតំបន់អាស៊ានមួយនេះ។

ក្រុងប៉េកាំង តែងតែអះអាង អំពីដែនសមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងអស់ ជាដែនអធិបតេយ្យភាពរបស់ចិន។ បញ្ហានេះ នាំឲ្យមានជម្លោះជាមួយនឹងប្រទេសវៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និង ហ្វីលីពីន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ជាលើកដំបូង បាញ់គ្រាប់ពិត តវ៉ាប្រឆាំងនឹងការអះអាងរបស់ចិន។

លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន ដែលកំពុងតែស្វែងរកនូវទំនាក់ទំនងការពារជាតិ ឲ្យកាន់តែរឹងមាំ ជាមួយសហរដ្ឋអាមេរិក បានអង្គុយ នៅក្នុងប៉មជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិក និង ក្រុងម៉ានីល សម្លឹងមើលព្រឹត្តិការណ៍នេះ នៅភាគខាងជើង រដ្ឋធានីរបស់ហ្វីលីពីន។

ការបាញ់គ្រាប់ពិតនេះ បានចាប់ផ្តើមជាមួយនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ជាក់លាក់ហាយម៉ាស់ (HIMARS) របស់សហរដ្ឋអាមេរិក ដោយបានបាញ់ជាបន្តបន្ទាប់ ចេញពីនាវាចម្បាំងរបស់របស់កងទ័ពជើងទឹកហ្វីលីពីន ដែលបោះយុថ្កា មានចម្ងាយប្រហែល២២គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ។ រីឯគោលដៅ ត្រូវតែបាញ់ពន្លិចនាវាចាស់ មានអាយុកាលរាប់ទសវត្សរ៍ ដែលធ្វើជាតំណាងឲ្យនាវាចម្បាំងរបស់សត្រូវ កំពុងតែចូល មកកាន់ឆ្នេរសមុទ្ររបស់ហ្វីលីពីន។ បន្ទាប់មក កងកាំភ្លើងធំ បានបាញ់ទៅលើគោលដៅ ដែលត្រូវកំណត់បណ្ដែត នៅលើទឹក មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ។

ការធ្វើសមយុទ្ធយោធានេះ មានគោលបំណងបង្កើនសមត្ថភាពយោធារបស់ហ្វីលីពីន និង ក៏ជាការបង្ហាញ អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ី ចំពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងតំបន់។ កងទ័ពប្រហែលជិត ១៨ ០០០នាក់ បានចូលរួមធ្វើសមយុទ្ធ ប្រចាំឆ្នាំ ឈ្មោះ បាលីកាតាន់ (Balikatan) ឬ មានន័យជាភាសារបស់ហ្វីលីពីន «ស្មាកៀកស្មា»។US, Philippines kick off their largest-ever military drills | News | Al  Jazeera

សមយុទ្ធនេះ បានចាប់ផ្តើម កាលពីថ្ងៃទី១១ ខែមេសា មានការរចូលរួមពីឧទ្ធម្ភាគចក្រ ចុះចតនៅលើកោះមួយរបស់ហ្វីលីពីន ស្ថិតនៅភាគខាងជើង កោះលូហ្សូន (Luzon) មានចម្ងាយជិត ៣០០ គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។ ជាមួយគ្នានេះ កងទ័ពសហរដ្ឋអាមេរិក ក៏បានបង្ហាញ អំពីកាំជ្រួចផាទ្រីយ៉ូត (Patriot) របស់ពួកគេ ដែលត្រូវគេចាត់ទុក ជាប្រព័ន្ធខែលការពារដែនអាកាសដ៏ល្អបំផុតមួយ នៅក្នុងពិភពលោក។

សមយុទ្ធយោធាស្មាកៀកស្មា នៅឆ្នាំនេះ បានធ្វើឡើង តាមកិច្ចព្រមព្រៀង ត្រូវបានប្រកាសកាលពីដើមខែមេសា សម្រាប់កងទ័ពសហរដ្ឋអាមេរិក ចូលមកប្រើប្រាស់មូលដ្ឋានយោធាមួយចំនួន នៅក្នុងប្រទេសហ្វីលីពីន រួមទាំងមូលដ្ឋាន នៅជិតកោះតៃវ៉ាន់ ដែលក្រុងប៉េកាំង តែងតែចាត់ទុក ជាផ្នែកមួយ នៃទឹកដីរបស់ចិន។ ដោយឡែក ការធ្វើសមយុទ្ធយោធា និង ការបង្កើនកម្លាំងកងទ័ពរបស់សហរដ្ឋអាមេរិក ចូលមកប្រើប្រាស់មូលដ្ឋានយោធារបស់ហ្វីលីពីន កំពុងតែអុជបញ្ឆេះកំហឹងចិន ឲ្យកាន់តែផ្ទុះការខឹងសម្បាយ៉ាងខ្លាំង។Over 17K PH, US troops to join 'biggest-ever' Balikatan drills | Philippine  News Agency

ជាមួយនឹងសកម្មភាពបែបនេះ ក្រុងប៉េកាំង បានចោទប្រកាន់ដល់សហរដ្ឋអាមេរិក អំពីការបង្កគ្រោះថ្នាក់ ដល់សន្តិភាព នៅក្នុងតំបន់ ហើយព្យាយាមជំរុញឱ្យមានជម្លោះកាន់តែខ្លាំងឡើង រវាងក្រុងម៉ានីល និង ក្រុងប៉េកាំង។ ក្រុងប៉េកាំង តែងតែទាមទារដែនអធិបតេយ្យភាពរបស់ខ្លួន ស្ទើរតែទាំងស្រុង នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងប្រជុំកោះស្រ្ប៉ាតលី (Spratly) ដោយចិន មិនបានអើពើនឹងសេចក្តីសម្រេចរបស់អន្តរជាតិ ចាត់ទុក ថា ការអះអាងរបស់ចិន មិនមានមូលដ្ឋានច្បាប់។

ដោយឡែក ទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងម៉ានីល ក្រោមរដ្ឋការមុនរបស់លោក រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន បានធ្លាក់ចុះខ្លាំង ដោយសារតែគាត់បានអនុគ្រោះដល់ប្រទេសចិន ច្រើនជាងអតីតចៅហ្វាយនាយអាណានិគមរបស់ប្រទេសគាត់ គឺសហរដ្ឋអាមេរិក។ ប៉ុន្ដែលោក ម៉ាកូស ប្រធានាធិបតីហ្វីលីពីន នាពេលបច្ចុប្បន្ន កំពុងតែពង្រឹងនូវកិច្ចការពារ ពីសហរដ្ឋអាមេរិក។Philippines and U.S. to hold largest-ever joint military drills | The Japan  Times

Philippines, US kick off largest-ever joint military drills | ABS-CBN Newsលោកប្រធានាធិបតី ម៉ាកូស គ្រោងនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងសេតវិមាន នាសប្តាហ៍ក្រោយ។ មេដឹកនាំទាំង២ នឹងពិភាក្សាគ្នា អំពីបញ្ហាជាច្រើន ដោយរួមទាំង បញ្ហាតានតឹង កំពុងតែកើតឡើង នៅក្នុងសមុទ្រចិនខាងត្បូង និង កោះតៃវ៉ាន់ ផងដែរ៕US displays firepower in combat drills with Philippines – Queen City News