ប្រទេសចិន ៖ កាលពីថ្ងៃទី២២ ខែមេសា កន្លងមក មានអ្នកបើករថយន្តទំនើប១គ្រឿងបានចតរថយន្តរបស់ខ្លួននៅកណ្តាលផ្លូវ និងបង្កការលំបាកដល់រថយន្តផ្សេងទៀត ។ លើសពីនេះ រថយន្តនេះបានចតនៅចំណុចសម្រាប់គេចពីគ្រោះអគ្គិភ័យក្នុងទីប្រជុំជនទៀតផង ហើយម្ចាស់រថយន្តបានដកស្លាកលេខរថយន្តចេញ ដើម្បីកុំឱ្យប៉ូលិសផាកពិន័យបាន ។
បន្តិចក្រោយមក អ្នកនៅក្បែរនោះបានទូរស័ព្ទបឹ្តងប៉ូលិស ប៉ុន្តែប៉ូលិសមិនអាចទំនាក់ទំនងទៅកាន់ម្ចាស់រថយន្តបានទេ ទើបធ្វើឱ្យអ្នកនៅក្បែរនោះខឹងសម្បារជាខ្លាំង ហើយដោយមើលឃើញថា រថយន្តនេះចតនៅក្បែរកន្លែងចោលសំរាមផងនោះ ក៏នាំគ្នាបង្រៀនអ្នកបើកបររថយន្ត ដើម្បីកុំឱ្យធ្វើបែបនេះទៀតនៅថ្ងៃក្រោយ គឺពួកគេបានយកសំរាមម្នាក់១ថង់មកបោះលើរថយន្ត ។ ប៉ុន្តែមនុស្សម្នាក់មិនអាចបោះសំរាមលើរថយន្តនេះលើសពី១ថង់បានទេ ព្រោះគេចាត់ទុកថាខុសច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ។.jpg)
គេរាយការណ៍ថា នៅពេលម្ចាស់រថយន្តខាងលើត្រឡប់មកវិញឃើញសំរាមជាច្រើនគរនៅលើរថយន្តក៏ភ្ញាក់ផ្អើលជាខ្លាំង ហើយបានជួលគេមកលាងសំអាតរថយន្ត ។ ទោះយ៉ាងណា គេមិនដឹងថា តើប៉ូលិសបានដាក់ទោសតាមច្បាប់ទៅលើអ្នកបើកបរខាងលើនេះឬអត់ ប៉ុន្តែបន្ទាប់ពីបានសំអាតហើយ រថយន្តគ្មានការខូចខាតអ្វីទេ ។
ហេតុការណ៍នេះត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមប្រទេសចិន និងទទួលបានការគាំទ្រពីអ្នកលេងបណ្តាញសង្គមសរសើរថា ធ្វើបានល្អណាស់ដើម្បីកុំឱ្យពួកគេធ្វើបែបនេះទៀតនៅថ្ងៃក្រោយ ព្រោះអ្នកបើកបររថយន្តភាគច្រើនមិនខ្វល់នឹងអ្នកបើកបរផ្សេងទៀតទេ ៕
ប្រភព ៖ World Forum










