របាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី២៦ ខែមេសា នេះថា មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្ត ក្នុងនោះ រាជធានីភ្នំពេញ ជាគោលដៅសំខាន់ទី១ និងខេត្តស្វាយរៀង ជាគោលដៅសំខាន់ទី២ ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។
តាមការបញ្ជាក់របស់មន្ទីរទេសចរណ៍រាជធានីខេត្ត មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ៣៥,៧៦៥នាក់ ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ១២១,៧៣៦នាក់
* ខេត្តស្វាយរៀង ៩៣,៥៦០នាក់
* ខេត្តបន្ទាយមានជ័យ ៨៨,៦៩៩នាក់
* ខេត្តបាត់ដំបង ៨១,៤៥៣នាក់
* ខេត្តកំពត ៦៥,៩១៥នាក់
* ខេត្តព្រះសីហនុ ៥៨,៨៨៩នាក់
* ខេត្តសៀមរាប ៥០,៤២៨នាក់។
គួរបញ្ជាក់ថា ចំនួនភ្ញៀវច្រើននេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីចូលឆ្នាំ ខណៈដែលរយៈពេលចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់៕









