ដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីជូនដំណឹង ស្តីពីការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ ។ 

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាបថា នៅថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ៖ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៖ ព្រះអង្គជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងដង្ហែតាមរថយន្តពីខេត្តស្ទឹងត្រែងចូលមកដល់ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រង់ចំណុចស្ពានទី១២ បណ្ដោយផ្លូវជាតិ លេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង ១៧ និង ២០ នាទីល្ងាច។ ចំពោះកម្មវិធីនៃការដង្ហ ព្រះអង្គជ័យកីឡានៅរាជធានីភ្នំពេញនឹងប្រព្រឹត្តទៅដូចខាងក្រោមតាម កាលបរិច្ឆេទ ក្នុងតារាង ៖

ក្នុងន័យនេះ ដើម្បីឱ្យពិធីដង្ហែព្រះអគ្គិជ័យកីឡាខាងលើ ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម មានអត្ថន័យជ្រាលជ្រៅ ជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន ក្រោយការខកខានធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអបអរសាទរ និងទទួល ស្វាគមន៍តាមដងផ្លូវដែលព្រះអគ្គិជ័យកីឡាឆ្លងកាត់នូវដំណើរមកដល់ និងការដង្ហែនៃព្រះអគ្គិជ័យកីឡា ឱ្យបានស័ក្តិសម ជាប្រជាជាតិខ្មែរដែលជាជាតិសាសន៍មានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ចំរើនរុងរឿង ព្រមទាំងធ្លាប់មានកិត្តិ នាមល្បីល្បាញពេញពិភពលោក។ ទន្ទឹមគ្នានឹងការអបអរសាទរមោទកភាពជាតិខ្មែរក្នុងទំព័រប្រវត្តិសាស្ត្រថ្មី នៅក្រោម ម្លប់សន្តិភាពក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំសុបិនរបស់ប្រទេសកម្ពុជាមកក្លាយជាការពិត ក្នុងការធ្វើជាម្ចាស់ផ្ទះរនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ការចូលរួមអបអរ សាទររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ជាការផ្ដល់កម្លាំងចិត្តមិនអាចកាត់ថ្លៃបានចំពោះកីឡាករ កីឡាការិធី និង ប្រតិភូកីឡាទាំងអស់ ដែលបានល៖បង់ពេលវេលា និងកម្លាំងកាយចិត្ត ធ្វើដំណើរមកប្រកួតនៅលើទឹកដី នៃព្រះរាជា ណាចក្រកម្ពុជា ជាពិសេសបានបង្ហាញនូវនិមិត្តរូបនៃសាមគ្គីភាព ភារតភាព និងការជួយគ្នាទៅវិញទៅមក ក្នុងនាម ជាប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកមានលំនៅឋាន នៅតាមតម្រាយផ្លូវដែលព្រះអគ្គិជ័យកីឡាត្រូវដង្ហែឆ្លងកាត់ នឹងផ្តល់ការយោគយល់អធ្យាស្រ័យ ហើយចូលរួមអបអរសាទរ ទទួលស្វាគមន៍ ដោយសហការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំង មានការតុបតែងលំអសោភណភាព រក្សាអនាម័យបរិស្ថាន ដោតទង់ជាតិ នៅតាមគេហដ្ឋាន និងទីតាំងរៀងៗខ្លួន ឱ្យបានល្អប្រសើរ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ អភិបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការអនុវត្ត និងបង្កលក្ខណៈ ឱ្យមាន ប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕No photo description available.No photo description available.May be an illustration