នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ និងមានរន្ទះបានបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ០១នាក់ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៩ខ្នង ស្ថិតនៅសង្កាត់កូនក្រៀល សង្កាត់សំរោង និងសង្កាត់បុស្បូវ ក្រុងសំរោងខេត្តឧត្តរមានជ័យ។ នេះបើតាមការបង្ហោះរបស់ក្រសួងធនធានទឹកនិងឧតុនិយម ថ្ងៃទី២៤ ខែមេសា។
កាលពីម្សិលមិញនេះ មិនត្រឹមតែខេត្តឧត្តរមានជ័យ ដែលមានភ្លៀងធ្លាក់ ខណៈនៅខេត្ត ឧត្តរមានជ័យ ,ប៉ៃលិន ក៏មានភ្លៀងធ្លាក់ផងដែរ ខណៈផ្ទះពលរដ្ឋ១៧ខ្នងនៅស្រុកសំឡូត ខេត្តបាត់ដំបង ក៏រងការខូចខាតដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា ដ្បិតនៅខេត្តមួយចំនួនមានភ្លៀងធ្លាក់ក្តី តែនៅរាជធានីភ្នំពេញវិញ មានអាកាសធាតុក្តៅខ្លាំងរហូតដល់៣៩អង្សា ខណៈនៅប្រទេសជិតខាងកម្ពុជារងរលកកម្តៅជិត៦០អង្សា៕











