Home ព័ត៌មានអន្តរជាតិ ជប៉ុនចាប់បានមឹកយក្សប្រវែង៤ម៉ែត្រនៅប្រជុំកោះ

ជប៉ុនចាប់បានមឹកយក្សប្រវែង៤ម៉ែត្រនៅប្រជុំកោះ

82
0

ប្រទេសជប៉ុន ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃឈ្មោះ WorldForum បានចុះផ្សាយថា កោះ Chichijima គឺជាកោះមានទំហំធំបំផុតនៅក្នុងប្រជុំកោះ Ogasawara ដែលស្ថិតនៅឆ្ងាយពីក្រុងតូក្យូ មកកាន់ភាគខាងត្បូងប្រវែង១.០០០គីឡូម៉ែត្រ ។ កាលពីថ្ងៃទី១២ ខែមេសា កន្លងមក អ្នកនេសាទជប៉ុនម្នាក់ចាប់បានមឹកយក្សដ៏ធំមួយ ដែលមានប្រវែងរហូតដល់៤ម៉ែត្រ ។

អ្នកនេសាទរូបនេះនិយាយថា វាជាលើកដំបូងហើយដែលគាត់ចាប់បានមឹកដ៏ធំបែបនេះក្នុងរយៈពេល១០ឆ្នាំ ។ អ្នកនេសាទបន្តថា វាមានរូបរាងនៅល្អទាំងអស់ ប៉ុន្តែស្បែករបស់វាងាយប្រតិកម្ម ព្រោះអាចមកពីវានៅក្នុងទឹកជ្រៅ ។ គេបានថតរូបភាពវាជាវីដេអូ បន្ទាប់មក គេបានដោះលែងវាទៅក្នុងទឹកសមុទ្រវិញ ខណៈវាមានអាការៈទន់ខ្សោយ ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានប្រទះឃើញមឹកយក្សក្នុងតំបន់ទឹករាក់ជាញឹកញាប់ ។ ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសជប៉ុនក៏បានប្រទះឃើញមឹកយក្ស១ក្បាលក្នុងតំបន់ទឹករាក់ផងដែរ ។ ជាធម្មតា មឹកយក្សអាចរស់នៅតែក្នុងទឹកជ្រៅប៉ុណ្ណោះ ហើយមានឱកាសតិចណាស់ដែលវាហែលមករកទឹករាក់ លើកលែងតែពួកវាឈឺ ឬជិតងាប់ ៕Flashback Friday: Legendary giant squid recorded in rare encounter | CTV  NewsGiant squid captured! ប្រភព ៖ WorldForum