សម្ព័ន្ធគ្រូបង្រៀននៃប្រទេសហ្វីលីពីន បង្ហាញការព្រួយបារម្ភជាខ្លាំងទៅកាន់សិស្សានុសិស្សរបស់ខ្លួន ដោយពួកគេបានស្នើ រដ្ឋាភិបាល គួរតែចាប់ផ្តើមវិធានការណាមួយ ដើម្បីកាន់បន្ថយការកើនឡើងកម្តៅ ខណៈសាលារដ្ឋមួយចំនួនធំបានបិទទ្វារ ជាបណ្តោះអាសន្ន។
ការស្នើសុំឱ្យចាត់វិធានការជាបន្ទាន់នេះ ក៏ព្រោះតែកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ មានសិស្សរហូតដល់៨៤នាក់ បានសន្លប់បាត់បង់ស្មារតី ដោយសារការកើនឡើងកម្តៅខ្លាំង បានធ្វើឱ្យពួកគេបានបាត់បង់ជាតិទឹកពីក្នុងខ្លួន។
ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន បានព្រមានឱ្យប្រុងប្រយ័ត្ននៃហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល នៅអំឡុងពេលដែលអកាសធាតុកំពុងតែក្តៅខ្លាំងនេះផងដែរ។![]()
សូមជម្រាបផងដែរថា ការបិទសាលានៃហ្វីលីពីន ភាគច្រើនជាសាលារដ្ឋ ដោយសារតែសាលារដ្ឋមិនមានគ្រឿងបរិក្ខាទំនើប ដែលអាចកាត់បន្ថយកម្តៅបានដោយទៅនឹងសាលាឯកជននោះទេ៕










