ប្រិយមិត្តជ្រាបមកហើយថា វណ្ណដា បានសម្តែងនៅលើឆាកដ៏អស្ចារ្យ rolling Loud នៅប្រទេសថៃកាលពីថ្ងៃមុនទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដែលការប្រគំតន្រ្តីនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយរៀបចំតាមបែបអន្តរជាតិដែលសម្បូរទៅដោយជនបរទេសច្រើនជាងជនជាតិអាស៊ីចូលរួម ហើយអ្នកចូលរួមអាចស្លៀកពាក់ស៊ិចស៊ីខ្លាំងក៏បាន។
យ៉ាងណាមិញ ទន្ទឹមនឹងមោទកភាពដែលអ្នកគាំទ្រមានចំពោះតារាចម្រៀង វណ្ណដា បានសាងភាពល្បីល្បាញឈរដល់ចំណុចមួយមានការទទួលស្គាល់រហូតតារាចម្រៀងប្រទេសកម្ពុជាអាចសម្តែងនៅលើឆាកអន្តរជាតិ rolling Loud ថ្មីៗនេះតម្លៃខ្លួនរបស់ វណ្ណដា បានបែកធ្លាយនៅលើបណ្តាញសង្គមដែលទទួលបានតម្លៃខ្ពស់មិនធម្មតា។
តម្លៃខ្លួនរបស់ វណ្ណដា ដែលសម្តែងនៅលើឆាក rolling Loud នៅប្រទេសថៃ ម៉ាដាមដា ដែលជាអ្នកជំនួញអនឡាញល្បីឈ្មោះមួយរូបបានបង្ហើបថា តារារ៉េបដែលមានការទទួលស្គាល់អន្តរជាតិរូបនេះទទួលបានជិតខ្ទង់លានដុល្លារនៅខ្វះតែបន្តិចទៀតប៉ុណ្ណោះដែលធ្វើឱ្យអ្នកគាំទ្ររបស់ វណ្ណដា រំភើបនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះអ្នកជំនួញរូបនេះបន្ថែមទៀតថា បើសិនជា វណ្ណដា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏មិនអាចមានវត្តមាននៅលើឆាកលំដាប់អន្តរជាតិនេះដូចគ្នា ទោះបីជាមានអ្នកណែនាំខ្លាំងយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តី rolling Loud វណ្ណដា ក៏បានសម្តែងបទ «Time To Rise » ផងដែរ រួមជាមួយបទចម្រៀងល្បីៗផ្សេងទៀតដូចជា «កំលោះស្រុកខ្មែរ» «Hot Boy» និងបទ «Bong» ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏អាចខាបចិត្តតារាថៃល្បីមួយចំនួនដែលចូលរួមនៅលើឆាកនេះមក រាំបទលោក និង add Story នៅលើគណនី IG របស់ពួកគេផងដែរ។ ជាពិសេស ពេលវិលមកមាតុភូមិវិញ វណ្ណដា បានជិះយន្តហោះលក្ខណៈឯកជន ដែលជាការរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរដែលតារាចម្រៀងរូបនេះទូតសុឆន្ទៈទៀតផង៕










