ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខេត្តកំពតត្រូវបានជ្រើសរើសជាតាំងសម្រាប់ការប្រកួតកីឡា ប្រណាំងទូក ប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) និងទូកផ្កាចារ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។កម្មវិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូកង​វែង​ជាងគេ​លើ​ពិភពលោក របស់កម្ពុជា – ខ្មែរប៉ុស្ដិ៍

បន្ថែមលើនោះរដ្ឋបាលខេត្តមានការរៀបចំស្ដង់ដាក់តាំងបង្ហាញកសិផលផ្លែឈើដូចជា(ទុរេន សាវម៉ៅ ចេកអំបូងលឿង មង្ឃុត ដូង ស្វាយ …) និងការរៀបចំប្រគំ តន្ត្រីបុរាណ សម័យ ការសម្តែងរបាំប្រពៃណី នៅតាមបណ្ដោយមាត់ព្រែកខាងមុខសាលាខេត្តដែលអាចឱ្យប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តការណ៍ប្រកួតដោយផ្ទាល់ដើម្បីជួយគាំទ្រដល់កីឡាករជាតិ និងអន្តរជាតិ ។រដ្ឋបាលស្រុកបារាយណ៍ រៀបចំពិធីប្រណាំងទូកផ្កាចារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល២ថ្ងៃ

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពតអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតទាំងអស់គ្នាដើម្បីលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ ក៏ដូចជាមុខមាត់ខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw66cvUbiSheN-WiqOOLWpLJPTKISibA1awomEFwosGmQQcNj81Igzs0ShALk8E7EJGdWqdekCXrFpdLeJa5rdFmUi_cbHm4RSfUo8w0pleAOylYPD35vWjbrR3U11RLAr-41rQP7_5ItBLKQBfckN_povRqqcQbGPHmVqWN0iwSAb9_e9klhg4XTx/s1280/342389662_764345612075764_3582319527053817466_n.jpg