Home ព័ត៌មានអន្តរជាតិ កីឡាករប្រចាំសង្វៀនប្រដាល់ Thai Fight ផ្តាំផ្ញើបែបនេះដល់កីឡាករប្រេស៊ីល

កីឡាករប្រចាំសង្វៀនប្រដាល់ Thai Fight ផ្តាំផ្ញើបែបនេះដល់កីឡាករប្រេស៊ីល

341
0

ប្រទេសថៃ ៖ កីឡាករប្រចាំសង្វៀនប្រដាល់ Thai Fight ឈ្មោះ Phatthana Gas បានបង្ហោះពាក្យពេជន៍នៅក្នុងបណ្តាញសង្គម ដែលជាការសរសេរពាក់ព័ន្ធនឹងកីឡាករប្រេស៊ីលបេះដូងខ្មែរ លោក Thiago Teixeira ថា ធ្លាប់ឡើងប្រដាល់ក្នុងកម្មវិធីជាមួយគ្នា ប៉ុន្តែបែរជាមកគាំទ្រគុនខ្មែរទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtrZywFcGaaiHH2sIoGCxrl7NZ8SYH6m-Xp3JNJICOIr103Hu4S6F5vCNX08JzV_7mNotqPytaC0xpNzPaXQlxAjqNflJYjK-s-aYHDd9FrelNsCDXwZ7J_7lcZQyPDLNQfg24qw18eOno0hCHVVB4ZPIOx-Z2YiE2vGU_y6UcXP8aJAECbXj8sG_k/s720/photo_2023-04-18_15-58-23%20(2).jpg

ប្រទេសថៃនិយាយថា កីឡាករប្រេស៊ីល Thiago ធ្លាប់បានហ្វឹកហាត់កីឡា Muay Thai តាំងពីក្មេងមក ហើយកីឡាកររូបនេះបានរស់នៅដោយសារអាជីពជាអ្នកប្រដាល់នៅលើសង្វៀនអស់រយៈពេលជាង១៧ឆ្នាំ នៅប្រទេសថៃ ប៉ុន្តែទីបំផុត កីឡាករ Thiago បែរជាទៅសរសើរកីឡាគុនខ្មែររបស់ប្រទេសកម្ពុជាទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh00N_mXKvTgmT-NnIlhkaqo3xgf_EkNmgwdQ0StXhxznHyqYxo2iwBp9bHUJ41W-m_zu8SSU8-LUDitmO4PKn7L9hFPWoqXCcwCHWFBrvs_YROU6lcJKjrxvErJB9NsUdT9PoZb-PiS55UcNEtaeC6oedpsfG_Qp52kG7wWb7WLGHNgZpN_PqVj2Dn/s1080/photo_2023-04-18_15-58-23.jpg

ប្រទេសថៃនិយាយទៀតថា កីឡាករ Thiago ធ្លាប់ធ្វើដំណើរមកហ្វឹកហាត់នៅកោះសាមុយ និងបានឡើងប្រកួតលើសង្វៀនប្រដាល់ថៃជាច្រើនកន្លែងទាំងថ្នាក់តំបន់ និងថ្នាក់ប្រទេស មិនថាក្នុងកម្មវិធី Thai Fight និង Muay Thai Fighter X ប៉ុន្តែនៅទីបំផុត កីឡាកររូបនេះបែរជាប្តូរចិត្តទៅជឿលើកីឡាគុនខ្មែរថា ជាក្បាច់គុនការពារខ្លួនរបស់ប្រទេសកម្ពុជា រហូតធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់មិនពេញចិត្ត និងរិះគន់មិនឈប់ឈរ ។

នៅទីបំផុត កីឡាករ Thiago ត្រូវបានអង្គការ Muay Thai ពិភពលោក (World Muaythai organization) ដកហូតខ្សែក្រវាត់ជើងឯក ព្រមទាំងហាមឃាត់កីឡាករវ័យ៣៥ឆ្នាំរូបនេះចូលរួមប្រកួតថ្នាក់អន្តរជាតិទាំងអស់ ដែលធ្វើឱ្យកីឡាករ Thiago សម្រេចចិត្តមិនត្រឡប់មកប្រទេសថៃទៀតឡើយ ។ កីឡាករ Thiago បានជ្រើសរើសរស់នៅក្នុងប្រទេសកម្ពុជា ក្រោយពីទទួលបានសញ្ជាតិខ្មែរ និងមានឈ្មោះជាភាសាខ្មែរថា សែន ចន្ទរិទ្ធីគុន ។May be an image of 5 people and indoor

កាលពីថ្ងៃទី១៥ ខែមេសា កីឡាករថៃប្រចាំសង្វៀនប្រដាល់ Thai Fight ឈ្មោះ Phatthana Gas បានសរសេរបង្ហោះក្នុងបណ្តាញសង្គម អំពីកីឡាករប្រេស៊ីលថា ៖ «ឱ្យគាត់រស់នៅប្រទេសកម្ពុជាយ៉ាងសប្បាយចិត្តចុះ ហើយកុំមកឱ្យពលរដ្ឋថៃឃើញមុខទៀតឱ្យសោះ» ។ ការបញ្ចេញមតិបែបនេះ បានធ្វើឱ្យពលរដ្ឋថៃពេញចិត្តយ៉ាងខ្លាំង ។May be an image of 1 person, standing, outdoors and monument

គួរបញ្ជាក់ថា កីឡាករ Phatthana Gas មានឈ្មោះពិតថា Wanchalerm គឺជាកីឡាករប្រដាល់ថៃមួយរូបដែលពលរដ្ឋថៃលើកសរសើរ និងគោរព ដោយសាររូបគេគាំទ្រលើកស្ទួយកីឡា Muay Thai ជាខ្លាំង ។ Wanchalerm និយាយថា Muay Thai ធ្វើឱ្យខ្លួនគេមានជីវិតល្អប្រសើរឡើង ហើយរូបគេមិនភ្លេចគុណកីឡាប្រចាំជាតិទេ ព្រមទាំងធ្លាប់ប្រកាសថា ៖ «កីឡា Muay Thai គឺជារបស់ជនជាតិថៃ ហើយមិនឱ្យប្រទេសណាយកជាដាច់ខាត ។ ខ្ញុំស្រឡាញ់ Muay Thai ខ្លាំងបំផុតក្នុងជីវិត» ៕ ប្រភព ៖ sanook sport