កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី K-POP សកលលោក BLACK PINK បានបំបែកឯកទកម្មដ៏យូរអង្វែង របស់ Justin Bieber ក្នុងនាមជាសិល្បករ ដែល មានអ្នកទស្សនាច្រើនជាងគេបំផុតនៅលើ ប៉ុស្តិ៍ YouTube ជាប្រវត្តិសាស្ត្រ។
ទោះបីជាពួកគេមិនចេញ បទចម្រៀង វីដេអូតន្ត្រី ឬមាតិកាជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំក៏ដោយ ភាពអស្ចារ្យរបស់ BLACKPINK មិនបានបញ្ឈប់ចំនួននៃការមើលមាតិកានៅលើប៉ុស្តិ៍ YouTube របស់ពួកគេទេ។
ដោយសារតែក្រុម BLACK PINK ទើបតែបំបែកកំណត់ត្រារយៈពេល ១៣ ឆ្នាំរបស់ Justin Bieber។ នឹងក្លាយជាម្ចាស់ឆានែល YouTube ដែលមានចំនួនអ្នកមើលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រចាប់តាំងពីអត្ថិភាពនៃ YouTube និងមានចំនួនអ្នកទស្សនាសរុបជាង ៣០.១ ពាន់លានដង។
បន្ថែមពីលើការរក្សាកំណត់ត្រាថ្មី BLACKPINK នៅតែបន្តដឹកនាំមិនត្រឹមតែនៅក្នុង K-POP និងឆាកតន្ត្រីទូទាំងពិភពលោកប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានឥទ្ធិពលក្នុងរង្វង់សិល្បៈជាច្រើន រួមទាំងម៉ូដ សម្រស់ និងរបៀបរស់នៅ…។
គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ន YouTube Channel របស់ Justin Bieber មានចំនួន ៧១.៣M បើធៀបនិង BLACKPINK មានចំនួនរហូតទៅដល់ ៨៦.៨M subscribers ។










