អ័រម៉ូនអេស្ត្រូជេនជាកត្តាដែលបង្កើតនូវលក្ខណៈពិសេសដ៏លេចធ្លោចំពោះស្ត្រីដូចជា សុដន់រីកធំ ចង្កេះស្ដើង រាងស្អាត និងក្មេងជាងវ័យជាដើម…។ អរម៉ូនគឺជាផ្នែកនៃប្រព័ន្ធ endocrine វាដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ ការអភិវឌ្ឍន៍ ការរំលាយអាហារ ការបន្តពូជ អារម្មណ៍ ភាពតានតឹង …។
នៅពេលដែលអរម៉ូនមិនមានតុល្យភាព រាងកាយអាចជួបប្រទះបញ្ហាដូចជា ឡើងទម្ងន់ ឬស្រក ជំងឺទឹកនោមផ្អែម ភាពគ្មានកូន និងបញ្ហាគ្រោះថ្នាក់ផ្សេងៗទៀត។ ដើម្បីធ្វើឱ្យមានតុល្យភាពអ័រម៉ូនរក្សាវាឱ្យនៅកម្រិតស្ថិរភាព ស្ត្រីត្រូវយកចិត្តទុកដាក់លើទម្លាប់រស់នៅ និងរបបអាហាររបស់ពួកគេ។ អ្វីដែលយើងទទួលទានជារៀងរាល់ថ្ងៃអាចប៉ះពាល់ដល់ការផលិតអ័រម៉ូនក្នុងខ្លួន។
ដូច្នេះហើយខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលជួយឱ្យតុល្យភាពអ័រម៉ូនស្រី្ត មានសុខភាពល្អ ដែលមានដូចជា៖
១.គ្រាប់អាល់ម៉ុន៖ អាល់ម៉ុនអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ក្នុងរយៈពេលវែង វានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ លើសពីនេះ អាហារនេះក៏ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់នៅក្នុងរាងកាយផងដែរ។
២.ផ្លែបឺ៖ ផ្លែបឺរ គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយខ្លាញ់ល្អ និងសម្បូរទៅដោយជាតិសរសៃ។ ផ្លែឈើនេះជួយកាត់បន្ថយការស្រូបយក estrogen និងបង្កើនកម្រិតអ័រម៉ូន testosterone ។ លើសពីនេះទៅទៀត វាក៏ជួយពង្រឹងសុខភាពបេះដូងផងដែរ ។
៣.ប្រូខូលី៖ ប្រូខូលី ជាអាហារដែលមានជាតិកាល់ឡូរីទាប និងមានជាតិសរសៃខ្ពស់ ដែលល្អសម្រាប់សុខភាព។ សារធាតុ sulforaphane នៅក្នុងផ្កាខាត់ណាខៀវក៏ជួយព្យាបាលជំងឺខ្លាញ់រុំថ្លើម បង្កើនសមត្ថភាពរបស់ថ្លើមក្នុងការបន្សាបជាតិពុល។ លើសពីនេះ ផ្កាខាត់ណាខៀវក៏ផ្តល់ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ដើម្បីជួយពង្រឹងមុខងារសាច់ដុំ និងពង្រឹងឆ្អឹង។
៤.ផ្លែប៉ោម៖ ផ្លែប៉ោមគឺជាអាហារដែលមានជាតិ quercetin ខ្ពស់។ នេះគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកនៅក្នុងខ្លួន។ ផ្លែឈើនេះក៏ជួយប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម កាត់បន្ថយហានិភ័យនៃប្រភេទ K និងការពារការឆ្លងមេរោគ។![]()
៥.គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅជាប្រភពសម្បូរជាតិម៉ាញេស្យូម។ សារធាតុរ៉ែនេះមានប្រសិទ្ធិភាពប្រឆាំងនឹងភាពតានតឹង។ វារួមជាមួយនឹងវីតាមីន C និងវីតាមីន B5 អាចគាំទ្រដល់ក្រពេញ Adrenal និងកាត់បន្ថយកម្រិតស្ត្រេស។
៦.សណ្តែកសៀង៖ ការទទួលទានអាហារសណ្តែកសៀងក៏ជួយដល់ការមានគភ៌ ការពារការកើតដុំសាច់ក្នុងស្បូន មហារីកសុដន់ ប្រឆាំងភាពចាស់ និងកាត់បន្ថយរោគសញ្ញាមុនពេលអស់រដូវ។
៧.ខ្ទឹមស៖ ខ្ទឹមសមិនត្រឹមតែមានប្រសិទ្ធភាពការពារជំងឺដូចជារលាក sinusitis ឈឺបំពង់ក…ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនអរម៉ូនអ៊ឹស្ត្រូសែនសម្រាប់ស្ត្រីផងដែរ។
៨.ស៊ុត៖ ស៊ុតសម្បូរទៅដោយសារធាតុ choline សារធាតុនេះជួយឱ្យរាងកាយផលិតសារធាតុបញ្ជូនសរសៃប្រសាទ acetylcholine ដែលចាំបាច់សម្រាប់ដំណើរការនៃប្រព័ន្ធសរសៃប្រសាទ ការចងចាំ និងខួរក្បាល។![]()
៩.ត្រី៖ ត្រី salmon, mackerel … មិនត្រឹមតែជួយរក្សាបេះដូងឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រសិទ្ធភាពក្នុងការរក្សាតុល្យភាពអរម៉ូនផងដែរ។ ត្រីដែលសម្បូរទៅដោយអូមេហ្គា ៣ មានឥទ្ធិពលក្នុងការធ្វើនិយ័តកម្មការមករដូវ ជួយការពាររោគសញ្ញា ovary polycystic ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជំងឺ endocrine ធ្ងន់ធ្ងរ៕
ប្រភព៖phuntoday.com










