ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក៏កាន់តែខិតជិតមកដល់ហើយ ដែលកម្មវិធីធំមួយនេះនឹងមានវត្តមានរបស់តារាក្មេងចាស់ល្បីៗជាច្រើនរូបចូលរួមដើម្បីអបអរឆ្នាំថ្មីជាមួយនិងប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តនៅខេត្តសៀមរាប។ យ៉ាងណាព្រឹត្តិការណ៍ សំខាន់នេះ តារាចម្រៀងចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហើបទៅកាន់អ្នកគាំទ្រខ្លួនថាមិនមានវត្តមានរបស់អ្នកនាងឡើយ ដោយតារាចម្រៀងខាងលើបង្ហោះសារហួសចិត្តព្រមទាំងព្រលយពាក្យថាប្រហែលខុសខ្សែជាមួយអ្នកហៅតួហើយបានជាមិនមានវត្តមានអ្នកនាង។

តារាចម្រៀងសំនៀងផ្អែមមុតស្រួច អ្នកនាង ម៉េង កែវពេជ្ជតា ជាតារាជើងចាស់ដែលមហាជនគ្រប់ស្រទាប់ទទួលស្គាល់ពីទឹកដមសំនៀងរបស់អ្នកនាងដែលជាធនធានកម្រនៅក្នុងវិស័យសិល្បៈខ្មែរ។ ជាពិសេសរាល់ព្រឹត្តិការណ៍ថ្នាក់ជាតិសំខាន់ៗពិបាកនឹងរំលងតារាចម្រៀងរូបនេះណាស់។No photo description available.

ទោះយ៉ាងណាមិញ ម្ចាស់បទ « ផ្ញើចិត្តនឹកតាមវិទ្យុ» ខាងលើបានបង្ហោះដោយក្តីហួសចិត្ត ប្រាប់ទៅកាន់អ្នកគាំទ្រដែលកំពុងរង់ចាំវត្តមានខ្លួនព្រឹត្តិការណ៍អង្គរសង្រ្កាន្តលើទឹកដីខេត្តសៀមរាប ដោយបាននិយាយាថានេះជាលើកទី២ហើយដែលព្រឹត្តិការណ៍សំខាន់អវត្តមាន អ្នកនាង។

តារាឯកសំឡេងមាសកម្ពុជា ម៉េង កែវពេជ្ជតា បានបង្ហោះសារនៅយប់ថ្ងៃទី១១ ខែមេសា ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ « ឡាយល្ងាចមិញ មានហ្វ៊ែនសួរច្រើនដងណាស់ថា ” ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់? ” អាយដលអត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្តអង្គរក៏អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា បើខ្ញុំនៅជំទាលច្រៀងបាននៅឡើយ»។No photo description available.

ងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញ បានចូលទៅខំមិនការបង្ហោះរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដោយពោលសោកស្តាយដែលតារាចម្រៀងរូបនេះមិនបានបង្ហើរសំនៀងនៅក្នុងកម្មវិធីធំសំខាន់ខាងលើ។ ក្នុងនោះអ្នកគាំទ្របានបង្ហាញគោលជំហនៅតែបន្តស្រលាញ់តារាចម្រៀងចាស់វស្សារូបនេះ ជាពិសេសទឹកដមសំនៀងដ៏សែនពីរោះរបស់អ្នកនាង ម៉េង កែវពេជ្ជតា តែម្តង។

គួរបញ្ជាក់ផងដែរថាបច្ចុបប្បន្ន អ្នកនាង ម៉េង កែវពេជ្ជតា បានបណ្តុះកូនស្រីរបស់ខ្លួនឈ្មោះ ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅអូនផ្អែម ទៅលើផ្នែកសិល្បៈយ៉ាងចំណានដោយកូនស្រីរបស់អ្នកនាងថែមទាំងចេះលេងឧបករណ៍តន្ត្រីមួយចំនួនទាំងសម័យនិងបុរាណផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDax4P1vlBNPJTsIJyhOIjU6nz3-SeVWklaCI58Mubc8xnHVigiWaJtLG1Xc_JVkLUlGe2-Git3rAZFyPKd6JQnn-M1zD_CToL2ylqCUxeUdHN1GoC3AErpi92Lab9GAVJQm3bpzfCtGP_ACBrZYuR2gFTJ4U6cCKgXRC_jMIiJGjkAxoHzdE3d7VF/s672/Capture%20(18).PNG