យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងប្រកាសជាផ្លូវការ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបិទចរាចរ ឆ្លងកាត់ស្ពានដែកបេឡឫស្សីកែវ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតងាយស្រួលក្នុងការធ្វើដំណើរដោះស្រាយរាល់ការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHsho39moYSsoYO3uFgRIYtDepXtCSUScyYjnhgVGhO8R9PVB07HqOHKLiTQK0dCKIMiFd-pne2RxHO3A2-fIg4D8SYNKLo3HtDVXjomSvO9ri606t79G9wQliDz76ksItLKGaKz-sDryhSXlETvDL3tX4k3jtlgvV5Hp4v1p4dWizjUy24L5A4fOT/s1280/340482677_713357267155896_5742408388036857123_n.jpg

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បច្ចុប្បន្ន ការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិន ប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWZfUYO2VJDRxjm6bxYyq55XsF2AV_3_EbJGmrvEuUE4ehqIM1dw5vA30HItvFN-yUy8316tQjJTRpsTFoI0LTUAZBm8OcZIfWVR57LNj3FwbnZZtHj_W5u1BWvNBMytX6LXHoYg-zSSkGkgzSy5LGGkKZyfg_yn5rCFhCw_PIKNpC1Aq-6H_kdUb/s1280/340505433_1201418697222711_6707186330787401778_n.jpg

គួរបញ្ជាក់ផងដែរថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfl0E5HhOlNgMMl0p7yT6EoIxd9w4tSLzM7TQCHXYw9e28fYvFF3vyvkGd6ubbMaCOJqIzRrfsfPwY9x81RF7XqjCPgyIuR-MHsixYhyLlKIqSYNAn6egzP85Sfv1-UJr9JFCWuHKwCOSNK8vyqbmQU_mjxEDfzkdk1j3_LjPPVXD9o5RaXiMq8XIQ/s2048/340281100_1118481252875732_3377413117583476448_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi82wm_x0SgbvkBHYY4TRspSG5Vii_SI39xK-WOT45F23cLIFtliTVXIHEVnmh4EYvL-slzSSw88DbnsFB2tdE7npVDqsu8sOlH4lTYpbIMm3c_WNE2aj38Nvx4w9CjP-2I5sPJDHcEOB2PwOqyHHD1let1Zz0amZDnU39iBgzsf7aEKYPz0hXjYOm9/s1280/340581112_724740899444374_8874381467488057546_n.jpg