ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែចូលក្នុងទ្រនំហ្គោឡាក់ស៊ីមែនពិត តែសន្ទុះនៃការគាំទ្ររបស់លោកមិនធម្មតាបទចម្រៀងទម្លាក់លើទីផ្សារមានអ្នកទស្សនាខ្ទង់លានច្រើនបទ ជាពិសេសបទកំពុងពេញនិយមមានចំណងជើងថា «ទយៗ» និងបទ«ផឹកកំដរពួកម៉ាកsad» ដែលបកស្រាយរួមគ្នាជាមួយតារាចម្រៀង ខេម ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKfx-iaktaMYa00xAXsr_CajkpDIp59flQM9aQcAuMPdgtFRcIX_usZZkux173UHfm9A8CYYSSk6Px_mvZrWgOD1T6ENhjdMQL8cFyjkB2YQN_cpiT6fzQf1IhvVLszVhlGwwYjCfgNlgbq2Tre1gTSK97Jf4rvLQ67rKJU3f7hMlqTPJnEzAnf0j/s1280/321484966_676605817240988_6875027582273151590_n.jpg

អ្វីដែលហួសចិត្តនោះ កាលពីថ្ងៃទី៩ ខែមេសា ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពបែបខ្យូតមួយសន្លឹកនៅលើបណ្តាញសង្គមហ្វេកប៊ុកមុនជួបអ្នកគាំទ្រនៅខេត្តកំពង់ធំ ប៉ុន្តែបែរជាអ្នកលេងបណ្តាញសង្គមម្នាក់ចូលមកខំមិនថាឧកញ៉ា ខេមរៈ សិរីមន្ត «ដូចខ្ទើយ» ទៅវិញ។
ជាមួយការខំមិនបែបនេះ ម្ចាស់បទពើតៗបានចូលទៅតបស្រាលៗតែចុកខ្លាំង ធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចសឹងគ្រប់គ្នា។ ឧកញ៉ា ខេមរៈ សិរីមន្ត តបអ្នកថាលោកដូចខ្ទើយថា « ខ្ទើយបងកូនបីហើយ ចូលចិត្តណាស់កញ្ញាណារាំទយៗ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAtddfwiGhE1Tm7vlBoDn5ra5godHIq7XPqIJnXeDDh8J_hzHfhXSyu3U3CAjnW35F43KJEg3_wShusiJbo4OgwwCj7s4zvbWQjOQe2qiBg2A_R4Y5JA1psjT1DGgECKrwKUePd5EzbJi8cqVGiqQQklZyeRRVnG1LwjVtPePuzWBmdXJRqUHxHLM/s2048/340453901_762522888814615_5206110417847837484_n.jpg

គួរបញ្ជាក់ផងដែរថា តារាចម្រៀងងារជាឧកញ៉ារូបនេះបានភ្ជាប់ចំណងស្នេហ៍ជាមួយអ្នកនាងកុយ ផល្លី ក្នុងឆ្នាំ២០០៩ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសស្រីគួរឱ្យស្រឡាញ់៣នាក់ជាចំណងដៃ។ បន្ថែមពីលើនេះ ភរិយា ឧកញ៉ាខេមរៈ សិរីមន្ត ត្រូវមហាជនពោលសរសើរមិនដាច់ពីមាត់ថា អ្នកនាងយកចិត្តទុកដាក់ចំពោះស្វាមីណាស់ តាមមើលថែទោះនៅកន្លែងថតក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI8-npGM8ROexmfJ6bo7xv4IRVZzPgrwqcgLmw1WqgveUSIgLxW9khZhov7mSFNxgbutBxXsgVRIGeexpy8MArsu8zr6A7wYiVR_k9Qva-zCjfQS_-MMonP3pn74M-QsycmBtseFoiqcz8GBu_MDFwEBqT-ejYsvftew4Bsb1TVXodFPXcd78hVZtD/s1280/photo_2023-04-10_10-27-20.jpg