សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសា នេះបានប្រកាសឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារ ដល់កីឡាករប្រដាល់ប្រេស៊ីល ធីអាហ្គោ ក្នុងនោះបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយនឹងមានការស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរដល់កីឡាកររូបនេះ។

សម្តេចតេជោមានប្រសាសន៍ថា «ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago»។

គួរបញ្ជាក់ថា កីឡាករ ធីអាហ្គោ ទទួលបានការឧបត្ថម្ភ ជាបន្តបន្ទាប់រួមមាន លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីរប្បធម៌និងវិចិត្រសិល្បៈឧបត្ថម្ភ១០០០ដុល្លារ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសឧបត្ថម្ភ ១០០០ដុល្លារ និង ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភ ៣៥០០ដុល្លារផងដែរ បន្ទាប់ ធីអាហ្គោ ត្រូវស្ថាប័នមួយថៃពិភពលោក (WMO) ប្រកាសដកខ្សែក្រវ៉ាត់ដែលទើបប្រកួតឈ្នះនៅប្រទេសអាល្លឺម៉ង់ និងមានអ្នករៀបចំកម្មវិធីប្រដាល់ APEX Fighte Series នៅមិនទាន់ប្រគល់លុយតម្លៃខ្លួនឱ្យកីឡាករប្រដាល់រូបនេះនៅឡើយ៕