លោក ឌិន សុមេធារិទ្ធ មានតំណែងជាប្រធានសមាគមសណ្ឋាគារកម្ពុជា ជាអ្នកជំនួញ និងជាវាគ្មិនបណ្តុះបណ្តាលសហគ្រិនឱ្យជោគជ័យ បានចេញលិខិតសុំទោសជាសាធារណៈ ក្រោយមហាជនរិះគន់យ៉ាងខ្លាំងព្រោះលោកបានប្រើពាក្យមិនសមរម្យទៅលើគ្រូបង្រៀន។

ក្នុងលិខិតដែលបានបង្ហោះនៅថ្ងៃទី៧ ខែមេសា លោក ឌិន សុមេធារិទ្ធ ព្រមទទួលស្គាល់កំហុស និងសុំការអភ័យទោសពីសំណាក់មហាជនចំពោះពាក្យពេចន៍ដែលខ្លួនបាននិយាយលើសលស់កន្លងមកនាំឱ្យប៉ះពាល់អារម្មណ៍ ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ។ សហក្រិនជោគជ័យរូបនេះបានបញ្ជាក់ទៀតថា លោកមានដើមកំណើតពីត្រកូលកសិករ ហើយបានរៀនសូត្រចេះដឹងពី អ្នកគ្រូ លោកគ្រូ ហើយសម្ដីមិនទំនងកន្លងមកនេះ លោកពិតជាសូមអភ័យទោសដោយសុចិតនឹងព្យាយាមមិនឱ្យមានកំហុសបែបនេះកើតឡើងជាថ្មីឡើយ។

គួរបញ្ជាក់ថា លោក ឌិន សុមេធារិទ្ធ បាននិយាយនៅវគ្គបណ្តុះបណ្តាលមួយថា «ភាគច្រើនគ្រូៗ បង្រៀនសិស្សឱ្យស្អប់អ្នកមាន» , «កុំជឿគ្រូច្រើនពេក ខ្ញុំបារម្ភណាស់ បារម្ភខ្លាចគ្រូបង្រៀនកូនខ្ញុំឱ្យក្រ» ដែលពាក្យទាំងនេះអ្នកលេងបណ្តាញសង្គមចែករំលែកនិងរិះគន់ចាស់ដៃ បន្ទាប់ពីលោកជំទាវ តាំង ហ្គិចលៀង ៕












