ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា និងវិសាខា កីឡាករកែវ សុខផេង បានសម្រេចចិត្តព្យួស្បែកជើងពីវាលស្មៅ ក្រោយពីប្រឡូកនៅក្នុងវិស័យនេះជាង១០ឆ្នាំមក។
កត្តាដែលជំរុឱ្យកីឡាករមានដើមកំណើតនៅខេត្តក្រចេះចូលនិវត្តន៍ដូច្នេះ ក៏ព្រោះតែបញ្ហារបួសជាញឹកញាប់ បានញាប់ញីអាជីពរបស់កាត់ ដែលមួយរយៈចុងក្រោយសម្រាប់ការបង្ហាញខ្លួនឱ្យក្រុមវិសាខា និងជម្រើសជាតិ ឃើញថារូបគាត់ មិនសូវបានលេងប៉ុន្មាននោះទេ។
កែវ សុខផេង ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់អាជីពម្នាក់របស់កម្ពុជាដែលទទួលបានជោគជ័យ និងលេចធ្លោទាំងក្លឹប និងជម្រើសជាតិកម្ពុជា ហើយរូបគេបានរួមចំណែកឲ្យក្លឹបឈ្នះជើងឯកជាច្រើន ព្រមទាំងក្រុម U23 កម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៩៕










