ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី៣ ខែមេសា រដ្ឋសភាម៉ាឡេស៊ីបានបោះឆ្នោតអនុម័តធ្វើកំណែទម្រង់ច្បាប់ជាទ្រង់ទ្រាយធំមួយ ដោយសម្រេចលុបចោលទោសប្រហារជីវិត កាត់បន្ថយកំហុសដែលត្រូវជាប់ទោសប្រហារជីវិត និងលុបចោលទោសជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ។ តាំងពីឆ្នាំ២០១៨ ម៉ាឡេស៊ីធ្លាប់បានផ្អាកទោសប្រហារជីវិត និងសន្យាជាលើកដំបូងថា នឹងលុបចោលទោសប្រហារជីវិតទាំងស្រុង ។

ទោះយ៉ាងណា មុននេះ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រឈមមុខនឹងការដាក់សម្ពាធនយោបាយពីភាគីមួយចំនួន និងបរាជ័យក្នុងការលុបចោលទោសប្រហារជីវិតរយៈពេល១ឆ្នាំក្រោយមក ។ ម៉ាឡេស៊ីប្រកាសថា នឹងមានទោសប្រហារជីវិតដូចមុន ប៉ុន្តែអនុញ្ញាតឱ្យតុលាការដាក់ទណ្ឌកម្មផ្សេងទៀតតាមសិទ្ធិរបស់តុលាការ ។Malaysian PM Survives Confidence Vote, Stabilizes Government – The Diplomat

នៅក្រោមការធ្វើវិសោធនកម្មច្បាប់ចុងក្រោយបង្អស់នេះ គឺគ្មានការកាត់ទោសប្រហារជីវិតទេ ប៉ុន្តែមានការវាយដំ និងដាក់ពន្ធនាគារចាប់ពី៣០ឆ្នាំ ទៅ៤០ឆ្នាំ ហើយច្បាប់របស់ម៉ាឡេស៊ីបានកំណត់ការជាប់ពន្ធនាគារអស់មួយជីវិតមកស្មើនឹងរយៈពេល៣០ឆ្នាំ ។ កាលពីមុន ទោសប្រហារជីវិតនៅម៉ាឡេស៊ីនឹងបង្ខំឱ្យប្រើប្រាស់ជាមួយជនល្មើសក្នុងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដូចជា ការប្រាស់ប្រើថ្នាំញៀន ឃាតកម្ម ភេរវកម្ម ការចាប់ពង្រត់ និងការគ្រប់គ្រងអាវុធគ្មានការអនុញ្ញាត ។

តាមទិន្នន័យរបស់ក្រសួងយុត្តិធម៌បញ្ជាក់ថា បច្ចុប្បន្ន មានអ្នកទោសរង់ចាំការប្រហារជីវិតចំនួន១.៣០០នាក់នៅទូទាំងប្រទេស ក្នុងនោះមានទាំងជនជាតិម៉ាឡេស៊ី និងជនបរទេសផងដែរ ហើយភាគច្រើនជាជនជាប់ចោទក្នុងបទការជួញដូរគ្រឿងញៀន និងឃាតកម្ម ។ នៅពេលរដ្ឋសភាអនុម័តច្បាប់ថ្មី អ្នកទោសទាំងអស់អាចស្នើសុំឱ្យតុលាការពិចារណាពិនិត្យមើលសាលក្រមឡើងវិញបាន ៕ Shafie: Sabah ready to work with Sarawak so one-third of Parliament seats  come from East Malaysia | Malay Mailប្រភព ៖ TNN World