Home ព័ត៌មានអន្តរជាតិ ប៉ូលិសម៉ាកាវចាប់ជនជាតិថៃ៤នាក់បក់ដៃហៅភ្ញៀវក្នុងតំបន់ទេសចរណ៍

ប៉ូលិសម៉ាកាវចាប់ជនជាតិថៃ៤នាក់បក់ដៃហៅភ្ញៀវក្នុងតំបន់ទេសចរណ៍

121
0

ម៉ាកាវ ៖ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ប៉ូលិសម៉ាកាវបានចាប់ខ្លួនបុរសថៃ៤នាក់តែងខ្លួនធ្វើជាស្រី ដែលមានអាយុចន្លោះពី២០ឆ្នាំ ទៅ៣០ឆ្នាំ ខណៈពួកគេបានដើរហៅភ្ញៀវនៅតាមដងផ្លូវ Husentou ក្នុងតំបន់ Saritou ស្ថិតនៅភាគខាងលិចរបស់ម៉ាកាវ ។

ជនជាតិថៃទាំង៤នាក់នេះបានដើរហៅភ្ញៀវដែលធ្វើដំណើរទៅមកនៅតាមផ្លូវ និងធ្វើឱ្យរំខានដល់អ្នកដំណើរដែលឆ្លងកាត់ផ្លូវនេះផងដែរ ។ ដូច្នេះ ប៉ូលិសក៏បានចាប់ខ្លួនពួកគេទាំង៤នាក់បញ្ជូនទៅកាន់ការិយាល័យប៉ូលិសដើម្បីសាកសួរ ។ អ្នកទាំង៤នាក់សារភាពថា ពួកគេមកម៉ាកាវដើម្បីប្រកបរបររកស៊ីផ្លូវភេទ ព្រោះឃើញថា នៅម៉ាកាវមានភ្ញៀវទេសចរមកលេងច្រើន បន្ទាប់មក ប៉ូលិសក៏បានបញ្ជូនអ្នកទាំង៤ ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដោយសារពួកគេធ្វើសកម្មភាពមិនសមរម្យជាមួយអ្នកធ្វើដំណើរទៅមកតាមដងផ្លូវ ។

បច្ចុប្បន្ននេះ ប៉ូលិសម៉ាកាវបានចាត់កម្លាំងដើម្បីបង្ក្រាបបទល្មើសនៅតាមតំបន់ទេសចរណ៍ និងទីប្រជុំជននានា ក្រោយពីម៉ាកាវបានបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ-១៩
ហើយមានភ្ញៀវទេសចរបរទេសជាច្រើននាក់មកកម្សាន្តនៅទីនេះ ៕ ប្រភព ៖ Krobkrueng JAPAN