នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារបញ្ជាក់ពីឧបាសក ឌី បូ ដែលត្រូវជាពូរបស់សម្តេចបានទទួលមរណភាពក្នុងជន្មាយុ ១០២ ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងថា «ថ្ងៃនេះត្រកូលឌី បូកជាមួយត្រកូលហ៊ុន បានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយខ្ញុំ ដែលមានព្រះជន្មយុ ១០២ឆ្នាំ។ ប្អូនប្រុសម្តាយខ្ញុំឈ្មៅ ឌី បូ បានទទួលមរណភាពកាលពីម៉ោង១១៖៤៥នាទី ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ។
ល្ងាចស្អែកខ្ញុំនឹងទៅដុតធូបដើម្បីគោរពវិញ្ញាណក្ខន្ធ និងជូនដំណើរចុងក្រោយចំពោះលោកពូ»៕










