Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីបណ្តេញបុរសរុស្ស៊ីចេញពីប្រទេសក្រោយថតរូបអាក្រាតកាយ

ឥណ្ឌូណេស៊ីបណ្តេញបុរសរុស្ស៊ីចេញពីប្រទេសក្រោយថតរូបអាក្រាតកាយ

91
0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសចុះផ្សាយថា ប្រទេសឥណ្ឌូណេស៊ីបានបណ្តេញបុរសជនជាតិរុស្ស៊ីម្នាក់ឱ្យត្រឡប់ទៅប្រទេសវិញ ក្រោយបុរសទេសចរណ៍រូបនេះបានបំពានច្បាប់ឥណ្ឌូណេស៊ី ។ បុរសរុស្ស៊ីរូបនេះបានលួចឡើងទៅលើភ្នំ Agung ជាកន្លែងគោរពរបស់ជនជាតិឥណ្ឌូណេស៊ី និងថតរូបអាក្រាតកាយលើកំពូលភ្នំនៅកោះបាលី ។ ឥណ្ឌូណេស៊ីបានហាមឃាត់បុរសនេះមិនឱ្យធ្វើដំណើរមកកាន់ឥណ្ឌូណេស៊ី រយៈពេល៦ខែ ។Russian tourist apologises after posing naked on sacred Bali mountain | The  Independent

អ្នកទេសចរណ៍ដែលមានឥរិយាបថមិនគប្បីនេះឈ្មោះថា យូរិ ដោយរូបគេបានស្រាតខោរបស់ខ្លួន រួចថតរូបនៅលើកំពូលភ្នំ Agung ក្រោយមក ក៏យករូបភាពទៅបង្ហោះក្នុងបណ្តាញសង្គម ដែលបណ្តាលឱ្យពលរដ្ឋឥណ្ឌូណេស៊ីជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំងពីការថតរូបអាក្រាតកាយនេះ ខណៈពួកគេចាត់ទុកថា ភ្នំនេះស័ក្តិសិទ្ធិ និងជាកន្លែងស្នាក់នៅរបស់ព្រះសាសនាហិណ្ឌូ ។

ការិយាល័យច្បាប់ និងសិទ្ធិមនុស្សរបស់ឥណ្ឌូណេស៊ីបញ្ជាក់ថា ការថតរូបអាក្រាតកាយរបស់បុរសរុស្ស៊ីនេះ គឺបានរំលោភលើទំនៀមទម្លាប់ប្រពៃណីរបស់ពលរដ្ឋឥណ្ឌូណេស៊ី ហើយមិនបានគោរពវប្បធម៌ឥណ្ឌូណេស៊ី ។Russian tourist to be deported over naked selfie in Bali

ទោះយ៉ាងណា លោក យូរិ ក៏បានធ្វើការសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួនរួចហើយ ដោយលោក យូរិ ទទួលស្គាល់ថា ខ្លួនមិនដឹងពីមុនមកថា ភ្នំ Agung គឺជាទីកន្លែងស័ក្តិសិទ្ធិរបស់ជនជាតិឥណ្ឌូណេស៊ីទេ ។ លោក យូរិ ថា ៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ចំពោះទង្វើនេះ ហើយខ្ញុំប្រាកដជាមិនដឹងថា ភ្នំនេះជាកន្លែងស័ក្តិសិទ្ធិទេ» ៕ ប្រភព ៖ Mono News