ទារកភ្លោះដែលត្រូវគេផ្លុងចោលត្រូវបានបុរសម្នាក់ឈ្មោះ ឆឹម សុខហុយ ជួយសង្គ្រោះដែលធ្វើឱ្យមហាជនរំភើបចិត្ត និងបង្ហាញអារម្មណ៍អាណិតអាសូរយ៉ាងក្រៃលែង ដែលហេតុការណ៍នេះបានកើតឡើងនៅខេត្តកំពង់ចាម។ បន្ទាប់ពីដំណឹងនេះសាយភាយពេញបណ្តាញសង្គម បុរសម្នាក់បានប្រកាសនៅលើហ្វេកប៊ុក ប្រកាសទិញ អាវខ្មៅ និងកន្លែង រុំទារកនោះក្នុងតម្លៃ២៤០០ដុល្លារ ក្នុងគោលបំណងជួយឧបត្ថម្ភដល់ថ្លៃទឹកដោះគោ។

ម្ចាស់គណនីហ្វេកប៊ុកមួយឈ្មោះថា «Huy Leng ហ៊ុយឡេង ក្រុមហ៊ុនហ៊ុយឡេងជោគជ័យ» បានប្រកាសជាសាធារណៈនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះថា «សូមប្រកាស សុំទិញ អាវធំពណ៌ខ្មៅដែលរុំទារកភ្លោះ១ក្នុងតំលៃ 1200 ដុល្លារ និង ក្រម៉ាដែលរុំទារកភ្លោះ១ក្នុងតំលៃ 1200ដុល្លារ ដែរ , ទាំងអាវទាំងក្រម៉ាស្មើរនឹង 2400 ដុល្លារ ដើម្បីឧបត្ថម្ភដល់ថ្លៃទឹកដោះគោដល់ទារកភ្លោះទាំង២។ សូមជួយ ស៊ែរអោយដំណឹងនេះដល់បងប្រុសដែលចិត្តល្អបានជួយទារកភ្លោះទាក់ទងមកផេកដើម្បីខ្ញុំទិញអាវធំនិងក្រម៉ាដែលរុំទារកភ្លោះ»។

គួររម្លឹកផងថា ទារកភ្លោះដែលត្រូវគេផ្លុងចោលត្រូវបានបុរសខាងលើរស់នៅក្នុងស្រុកព្រៃឈរ ប្រទះឃើញនៅថ្ងៃទី២៦ ខែមីនា វេលាម៉ោង៧យប់ នៅត្រង់ចំណុចគំនរសំរាមចំងាយប្រមាណ២-៣ម៉ែត្រពីផ្លូវជាតិនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMNWt1w-UmOt44UyIewiuTRbVqS_AxlHxAatfhKsnVo3NxnRHjTIVwKTuyMrMYbK6p2xnFiw6V1XEk1OKGViy6BUKzIdphKcMVEKv8vkDdWuLGJV3UVGjFMl2sAV4w6-vTLYr6hWxDMknu5lbzCzncfxHNT1rl3SwyETf1jB7cxue5sz_HmrPUkdxm/s2048/337138113_544088947866593_7657214369931480545_n.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAKcpelKavCcptj0ACO0_K0LsIv3yU8kZsKILPh9x9_1O5qX3y_KOR-pCJqkW8QpqT8I4AWQ7kx3F0mtdYLsi_h3jl3lzg3V8GaDIyEI3oJG0newdpPcHBcs605fUEQXwvxhPEQ26zOBiX0k-c9VO3TWzKUc_3az_xaGLRGl3mPOpLgW5u_0vDZ2rc/s1853/337683265_195948343168125_7361897924004859613_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdqXTKNwHJNNwvBD44SPIUJH4S8CqAVU-FFhxbCR3OHEs3dtITsXDDQYN9QXwJi0ecDQnnoMltO7rPtzUvd5Z4JJ2euE41mUahTFMM4KHf5Ri8Hpa1-XbDV-_c_rzEaMmuXRNJJzTnOEk2gs5nNDfObnEYSG2wrpqd5VQsyHr-sl15nYozm7qEUnt/s702/Capture%20(9).PNG