នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ ក្រោយវីដេអូផ្ទុះកក្រើកពេញបណ្តាញសង្គម។ បើតាមការឱ្យដឹងពីអធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា បុរសនិងស្រ្តីរូបនោះគឺជាប្តីប្រពន្ធនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmaTYZVdGTBcDoGQ7iLTgYOl2VLRIHxhhQ9GfMB4DaUASmBu38JxR7jADPe31JNmL_OKVujJP0h1BI60ANeq33zMWqtIegplgDeID4jcPGxnSl5G5XaEDlfWYRaeWb60GQRrnqM8T_GmCYuOZTmgv5mCybLPrhupDWQTtN66fe51O1s6OiMACw67dB/s2048/337372281_1467844863747400_7078875943386845491_n.jpg

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្វែងរកបុរសម្នាក់ដែលប្រើអំពើហិង្សាលើនារីម្នាក់ដោយយកមួកសុវត្ថិភាពវាយលើក្បាល នៅស្ដុបសន្ធរម៉ុខ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីលោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ពួកគេទាំង២នាក់ជាប្តីប្រពន្ធ ហើយរស់នៅសង្កាត់បឹងសាឡាង ខណៈសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមីនា មានគណនីហ្វេកប៊ុក មួយបានបង្ហោះវីដេអូខ្លីប្រមាណ៩វិនាទី ដោយមានបុរសម្នាក់យកមួកសុវត្ថិភាពវាយលើនារីម្នាក់យ៉ាងដំណំដោយមិនដឹងមូលហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-IlSdrr65x32-nH7B_eDWOBcllHfhfGKPAUmHpQzT4gMvVnOe4p_qeJZX3oqOellzoMEeWSXSWaWY0K-w5Za_sJ439OqQ5ODIRG_X0ToVYcp2lpWbkkSGgJOConUGZiEzwVieNlj_IKdKz6RnOtax2RIon6hGTnxvTP6Xm4Jwt9OuVCF5ejc70FgI/s882/Capture%20(7).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjynxWyxJ6eg9g3yFbgSDE9pcPH5NsrUe_1XGSC6WoeJbxGRrn4t7zHzjnpVmQh5dX_YKlaEVptprV4g4vSL4RfjCYMOFFlsPD5fTNUdR700UxABxIqlXoDkDQHu10Udj9irqX30pRUUnP00iAsMplk7pLiYUAXgoewaOHXa3r4iNofrIZxJeYo7Wau/s889/%E1%9E%90%20(2).PNG