យោងតាមគេហទំព័រផ្លូវការរបស់សុីហ្គេមឆ្នាំ ២០២៣ បានឱ្យដឹងថា ចំពោះសំបុត្រតម្លៃ នៅថ្ងៃបើកព្រឹត្តិការណ៍សុីហ្គេម នឹងមានតម្លៃចាប់ពី១០មុឺនរៀល ដល់២០មុឺនរៀល ដោយចែកចេញជា ៧តំបន់។

នៅក្នុង៧តំបន់នោះ៖

  • តំបន់ D និង E ២០មុឺនរៀល
  • តំបន់ A B C F G ១០មុឺនរៀល

ទាក់ទងនឹងតម្លៃនេះ មានមហាជនមួយចំនួនធំបានសម្តែងការពេញចិត្តនឹងតម្លៃនេះដោយលើកហេតុផលថា៖” នេះប្រកួត ១០ ឆ្នាំ មានតែម្តងទេសម្រាប់ធ្វើម្ចាស់ផ្ទះ ហើយ បើគិតពី កម្ពុជាយើងវិញ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តបានធ្វើម្ចាស់ផ្ទះ តម្លៃនេះ សម្រាប់អ្នកស្រលាញ់កីឡាជាតិពិត ដែលចង់មើលចង់ចូលរួមផ្ទាល់ ហើយបើគ្មានលទ្ធភាព មើល live បានតើ។ បើគ្រាន់តែចេញតម្លៃមកស្រែកចឹង កុំចាំបាច់ចង់ធ្វើជាម្ចាស់ផ្ទះ seagames អីទៀតអីអ្នក cmt មួយចំនួនតូច” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEianagx1H4q45w2t7RUVRvvlB0lOo5fkDHVG66bf9vPBvqkpPp6k8kfm37V7PbgjyjgwoqADvxMKBNsUQDGlmRtassD_CLfs8z60VSdxtzC4Je-KC8jtBC3JgiBPeFth1D1H0JZLIvmuStYXf1JSGmFV4xvJTuolBIGCeuofB0OG-krG26CAY1D5_D0/s765/KBN%20Feature%20.png

ដោយឡែកក៏នឹងតែមានមហាជនមួយចំនួនតូច ស្រែកថាថ្លៃផងដែរចំពោះតម្លៃសំបុត្រនេះ ដោយពួកគេលើកឡើងថាលើសពីសមត្ថភាព។

តែយ៉ាងណាមិញចំពោះតម្លៃសំបុត្រ ការចូលរួមទស្សនាកីឡាផ្សេងៗ មិនទាន់បញ្ចេញឱ្យដឹងនៅឡើយនោះទេ។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សុីហ្គេម០២៣ លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកីឡាខ្លះត្រូវចាប់ផ្តើមមុននៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ៕