Home ព័ត៌មានអន្តរជាតិ សមាគមកាត់ដេរសម្លៀកបំពាក់ឡាវស្នើរដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូលវត្ថុធាតុដើម

សមាគមកាត់ដេរសម្លៀកបំពាក់ឡាវស្នើរដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូលវត្ថុធាតុដើម

89
0

ប្រទេសឡាវ ៖ សមាគមកាត់ដេរសម្លៀកបំពាក់ប្រទេសឡាវបានស្នើទៅកាន់រដ្ឋាភិបាលកាត់បន្ថយបពន្ធនាំចូលវត្ថុធាតុដើម ដើម្បីកាត់បន្ថយដើមទុនសម្រាប់ការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងផ្នែកឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់របស់ឡាវនៅលើពិភពលោក ។

តាមទិន្នន័យរបស់ធនាគារពិភពលោកប្រចាំឆ្នាំ២០១៦ បង្ហាញថា ការកាត់ដេរសម្លៀកបំពាក់ គឺជាឧស្សាហកម្មសំខាន់មួយរបស់សេដ្ឋកិច្ចឡាវ គឺស្មើនឹង១០% នៃការនាំចេញទំនិញសរុប ។ ឧស្សាហកម្មកាត់ដេរបានបង្កើតការងារក្នុងស្រុកជាង១% នៃកម្លាំងពលកម្មសរុប ខណៈផ្នែកកសិកម្មមានកម្លាំងពលកម្មស្មើនឹង៨០% ។

បច្ចុប្បន្ន ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នេះបានទទួលរងផលប៉ះពាល់ដោយសារខ្វះខាតកម្លាំងពលកម្ម ខណៈពលរដ្ឋឡាវបានទៅក្រៅប្រទេសដើម្បីស្វែងរកឱកាសការងារល្អជាង ។ លើសពីនេះ ប្រទេសឡាវក៏ជួបនឹងបញ្ហាអតិផរណាខ្លាំងក្លាផងដែរ ដោយសារអត្រាប្រាក់គីបធ្លាក់ចុះ រហូតដល់តម្លៃប្រេងឥន្ធនៈកើនឡើងដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន គឺជាហេតុធ្វើឱ្យតម្លៃវត្ថុធាតុដើមកើនឡើងខ្ពស់ ។Garment Workers and Union Activism | Oxfam in Laos

បើតាមម្ចាស់ក្រុមហ៊ុននៅប្រទេសឡាវនិយាយថា ក្រុមហ៊ុនផ្សេងៗដែលទាមទារឱ្យរដ្ឋាភិបាលលើកលែងពន្ធនាំចូលវត្ថុធាតុដើមនោះ ពួកគេអាចស្នើសុំទៅកាន់ក្រុមប្រឹក្សាវិនិយោគដើម្បីកាត់បន្ថយពន្ធនាំចូល ។

តាមទិន្នន័យរបស់រដ្ឋាភិបាលឡាវបង្ហាញថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ចំនួន៧៧ក្រុមហ៊ុន ក្នុងនោះ៥១ក្រុមហ៊ុន ជាក្រុមហ៊ុនធំដែលកាត់ដេរសម្លៀកបំពាក់សម្រាប់នាំចេញ ខណៈ២៦ក្រុមហ៊ុនទៀត គឺជាក្រុមហ៊ុនខ្នាតកណ្តាល និងតូច ដែលផលិតទំនិញសម្រាប់លក់ក្នុងប្រទេសឡាវ ។ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ចំនួន៥៣ គឺជាសមាជិករបស់សមាគមកាត់ដេរសម្លៀកបំពាក់ ក្នុងនោះ៧ក្រុមហ៊ុនមានម្ចាស់ជាជនជាតិឡាវ, ៦ក្រុមហ៊ុនជាការវិនិយោគរួមគ្នារវាងឡាវ និងជនបរទេស ហើយ៤០ក្រុមហ៊ុនទៀតមានម្ចាស់ជាជនបរទេស ។garment industry Laos Archives - J&C Group - Your Trusted Partners In Laos

ទោះយ៉ាងណា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ឡាវបានបង្កើតប្រាក់ចំណូលពីការនាំចេញចំនួន១៩០លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ហើយទីផ្សារនៅក្រៅប្រទេសមានដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងចិន ៕ ប្រភព ៖ AECconnect