Home ព័ត៌មានអន្តរជាតិ គ្រោងក្បាលសត្វចៀមចំនួន ២០០០ក្បាល ត្រូវបានរកឃើញនៅក្នុងប្រាសាទអេហ្ស៊ីប

គ្រោងក្បាលសត្វចៀមចំនួន ២០០០ក្បាល ត្រូវបានរកឃើញនៅក្នុងប្រាសាទអេហ្ស៊ីប

130
0

ប្រទេសអេហ្ស៉ីប៖ ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានសិក្សាពិភពលោកបុរាណនៃសាកលវិទ្យាល័យញូវយ៉ក បានរកឃើញគ្រោងក្បាលចៀមឈ្មោលចំនួន ២,០០០ ក្បាល នៅប្រាសាទរបស់ស្តេចផារ៉ោន Ramesses II ទីក្រុងបុរាណ Abydos ភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចេញនៅថ្ងៃទី ២៥ ខែមីនា ។ លើសពីនេះ ពួកគេបានរកឃើញសំណង់វិមានដ៏ចំណាស់មួយ ដែលមានអាយុកាលតាំងពី ៤,០០០ ឆ្នាំមុន។
Ramesses II ត្រូវបានគេស្គាល់ថាជា Ramesses the Great គឺជាស្តេចផារ៉ោនដ៏មានឥទ្ធិពល និងជោគជ័យបំផុតមួយនៃប្រទេសអេហ្ស៊ីបបុរាណ។ គាត់បានសោយរាជ្យពីឆ្នាំ ១២១៣ ដល់ ១២៧៩ មុនគ.ស ក្នុងកំឡុងព្រះរាជាណាចក្រថ្មីនៃប្រទេសអេហ្ស៊ីប ហើយក៏ជាស្តេចផារ៉ោនទីបីនៃរាជវង្សទី ១៩ ។ ស្តេច Ramesses II មានភាពល្បីល្បាញខ្លាំងដោយសារយុទ្ធនាការយោធារបស់គាត់ដែលបានជួយពង្រីកប្រទេសអេហ្ស៊ីប និងការពារព្រំដែន។Researchers unearth 2,000 ram heads in Egypt temple
យោងតាមប្រធានក្រុមជីកកកាយ លោកវេជ្ជបណ្ឌិត Sameh Iskandar គ្រោងក្បាលចៀមដែលទើបនឹងរកឃើញមានអាយុកាលតាំងពីសម័យ Ptolemaic ដែលមានរយៈពេលតាំងពីឆ្នាំ ៣៣២ មុនគ.ស ។ លើសពីនេះ អ្នកជំនាញក៏បានរកឃើញសាកសពម៉ាំមីដូចជា សត្វស្វា សត្វឆ្កែ ពពែព្រៃ , គោ, gazelles និង mongooses ។ យោងតាមក្រសួងទេសចរណ៍ និងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីបបានឱ្យដឹងថា ទាំងនេះត្រូវបានគេជឿថាជាការបូជា ដែលបង្ហាញថាមនុស្សបុរាណនៅតែគោរពបូជាដល់ ស្តេចRamesses II ប្រហែល ១,០០០ ឆ្នាំបន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គ។ របកគំហើញថ្មីនេះក៏ជួយឱ្យអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់អំពីទីតាំងបុរាណវិទ្យាដ៏សំខាន់មួយរបស់ប្រទេសអេហ្ស៊ីប គឺទីក្រុងបុរាណ Abydos ។
នៅក្នុងប្រទេសអេហ្ស៊ីបបុរាណ បានចាត់ទុកចៀមឈ្មោលគឺជានិមិត្តសញ្ញាដ៏សំខាន់នៃអំណាច និងការមានកូន។ សត្វនេះក៏មានទំនាក់ទំនងជាមួយនឹងព្រះ ចៀមឈ្មោលជាសត្វពិសិដ្ឋ ហើយជារឿយៗត្រូវបានគេយកទៅសម្លាប់ ដើម្បីធ្វើជាដង្វាយដល់ព្រះ។ សារៈសំខាន់នៃសត្វចៀមនៅក្នុងវប្បធម៌អេហ្ស៊ីបបុរាណត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសិល្បៈ សាសនា និងទេវកថា៕Over 2,000 Mummified Sheep Heads Unearthed In Egypt Temple ប្រភព៖ vnexpress