កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាពលរដ្ឋថា ដោយសារការផ្គត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើងដូច្នេះសូមឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹក ដោយសំន្សំសំចៃក្នុងរដូវប្រាំងនេះ។
ដោយឡែកនៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ គេក៏បានប្រទះឃើញប្រជាជនដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ បានប្រមូលគ្នា នាំយកធុង ចានដែក មកដាក់ទឹក ពីឡានទឹករបស់ខណ្ឌព្រែកព្នៅ។ សំណួរជាច្រើនបានចោទសួរថា”ហេតុអ្វីការសាងសង់បុរី នៅតែមានបញ្ហាលំបាករឿងទឹកបែបនេះ?” ទៅវិញ។
ទាក់ទងនឹងសំណួរនេះ មិនទាន់មានការចេញបកស្រាយណាមួយពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនោះទេ ក៏ប៉ុន្តែក្រសួង សូមឱ្យពលរដ្ឋមានការយោគយល់ អធ្យាស្រ័យ, ខន្តីអភ័យទោស ទៅដល់ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់នាពេលកន្លងមក ដោយខាងរដ្ឋាករទឹក និងស្វែងរកដំណោះស្រាយជូនលើបញ្ហានេះ៕










