សិល្បៈនៃការធ្វើសង្រ្គាមដែលមានប្រវត្តជាង១០០០ឆ្នាំទៅហើយ ដែលបានឆ្លាក់នៅប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗទៀតជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ប្រវត្តិក្បាច់គុណបុរាណខ្មែរមានដូចជា (ល្បុក្កតោ, ក្បាច់គុណដំបង, បោកចំបាប់,និងប្រដាល់សេរី) ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយកអំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ ដើម្បីអោយប្រិយមិត្តបានសិក្សានិងយល់ដឹងកាន់តែច្បាស់។ តើក្បាច់គុណបុរាណខ្មែរមានប្រវត្តិយ៉ាងដូចម្តេច?
១.ក្បាច់គុណល្បុក្កតោ៖ ល្បុក្កតោគឺជាក្បាច់គុណដំបូងគេដែលបានយកទៅប្រើប្រាស់ដើម្បីប្រយុទ្ធនិងសត្រូវនៅក្នុងអំឡុងសម័យអង្គរ ក្បាច់គុណនេះត្រូវបានប្រើដោយក្បាលជង្កង់ កែងដៃជើង និងក្បាលផងដែរ ហើយនិងដំបងខ្លីទុកសម្រាប់ធ្វើជាអាវុធ។
២.បោកចំបាប់៖ បោកចំបាប់គឺជាកីឡាមួយប្រភេទដែលកីឡាករទាំងពីរត្រូវតែព្យាយាមបោកគ្នាទៅវិញទៅមកឱ្យដួលនៅលើដី ហើយកម្មវិធីមាន៣ទឹក កម្មវិធីនេះគឺត្រូវបានគេយកទៅប្រកួតក្នុងអំឡុងពេលចូលឆ្នាំខ្មែរ និងថ្ងៃសម្រាកផ្សេងទៀតរបស់ប្រទេសកម្ពុជា ។
៣.ក្បាច់គុណដំបងវែង៖ ក្បាច់គុណដំបងវែងគឺជាសិល្បះទាក់ទងនិងការប្រើប្រាស់ដំបងវែង ក្បាច់គុណនេះត្រូវបានដូនតាយើងយកទៅប្រើប្រាស់ដើម្បីប្រយុទ្ធជាមួយនិងសត្រូវ។ ដែលបច្ចុប្បន្នក្បាច់គុណនេះនូវតែពេញនិយមសម្រាប់យុវជនជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។
៤.ប្រដាល់សេរី៖ ត្រូវបានរៀបចំឡើងនៅលើសង្វៀន ហើយមានចំនួន៥ទឹក រួមជាមួយទឹកនីមួយៗគេសម្រាក១នាទីឬ២នាទី ។ មុនចូលប្រកួតកីឡាករទាំងពីរត្រូវតែបួងសួងរំលឹកគុណគ្រូ ហើយការប្រកួតនោះត្រូវតែមានឈ្នះចាញ់ឬស្មើគ្នា។
គួរបញ្ជាក់ផងដែរក្បាច់គុណបុរាណខ្មែរមិនមែនមានតែប៉ុណ្ណឹងនោះទេគឺមានច្រើនទៀត ដែលដិតដាមជាប់និងប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា៕










