Home ព័ត៌មានអន្តរជាតិ អាមេរិក កាត់បន្ថយល្បឿនរីកចម្រើនវិស័យយោធារបស់ចិន តាមរយៈបន្ទះឈីប

អាមេរិក កាត់បន្ថយល្បឿនរីកចម្រើនវិស័យយោធារបស់ចិន តាមរយៈបន្ទះឈីប

69
0

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា កាន់តែខ្លាំងឡើង នាពេលបច្ចុប្បន្ននេះ នៅលើពិភពលោក ពិតជាមានតម្រូវការយ៉ាងខ្លាំង លើបន្ទះឈីប ទាំងការផលិតជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ មានដូចជារថយន្ដជាដើម និង វិស័យយោធា ហើយសហរដ្ឋអាមេរិក មានចេតនាមិនឲ្យក្រុងប៉េកាំង មានការជឿនលឿនខ្លាំងលើវិស័យយោធា ទើបរារាំង ដល់ប្រទេសចិន មិនឲ្យទទួលបានផលប្រយោជន៍ ពីមូលនិធិឈីបរបស់ខ្លួន។

សារព័ត៌មាន BRecorder បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ថា ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចេញផ្សាយនូវច្បាប់ជាច្រើន ដែលត្រូវបានស្នើឲ្យការពារដល់មូលនិធិ មានទំហំទឹកប្រាក់ ៥២ពាន់លានដុល្លារ នៅក្នុងការផលិត និង ស្រាវជ្រាវ Semiconductor ដោយមិនឲ្យប្រទេសចិន និង ប្រទេសដទៃទៀត ប្រើប្រាស់បាន ព្រោះតែការព្រួយបារម្ភរបស់ក្រុងវ៉ាស៊ីនតោន។

លោកស្រី ហ្គីណា រ៉េម៉ុនដូ (Gina Raimondo) រដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ផ្លូវការពារទាំងនេះ នឹងជួយធានា ថា យើងនឹងនៅតែនាំមុខសត្រូវ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខបន្ដទៀត»។Designated survivor: Commerce Secretary Gina Raimondo fills role during  Biden's SOTU | CNN Politics

ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមទទួលយកពាក្យសុំ នៅចុងខែមិថុនា សម្រាប់កម្មវិធីឧបត្ថម្ភធន លើការផលិត Semiconductor មានតម្លៃ ៣៩ពាន់លានដុល្លារ។ ច្បាប់នេះ ក៏បង្កើតឥណទានពន្ធ ទៅលើការវិនិយោគ រហូតដល់២៥ភាគរយ សម្រាប់ការសាងសង់រោងចក្រផលិតបន្ទះឈីប ដោយការប៉ាន់ស្មាន មានតម្លៃ២៤ពាន់លានដុល្លារ។

សំណើនេះ បានកំណត់លើអ្នកទទួលបានពីមូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់ការវិនិយោគ លើការពង្រីកការផលិត Semiconductor នៅក្រៅប្រទេស ជាមួយនឹងការព្រួយបារម្ភ ដូចជា ចិន និង រុស្ស៊ី។ ការកំណត់ លើអ្នកទទួលមូលនិធិនេះ នឹងលើកទឹកចិត្ត ដល់ការចូលរួម នៅក្នុងការស្រាវជ្រាវរួមគ្នា ឬ កិច្ចខិតខំប្រឹងប្រែង ផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា ជាមួយអង្គភាពបរទេស ជុំវិញការព្រួយបារម្ភទាំងនេះ។Fighting a Chip War on the Cheap | Compact Mag

កាលពីខែតុលា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានត្រួតពិនិត្យនូវការនាំចេញថ្មី ដើម្បីកាត់ផ្តាច់ប្រទេសចិន ចេញពីបន្ទះឈីប Semiconductor មួយចំនួន ផលិត នៅគ្រប់ទីកន្លែង នៅលើពិភពលោក ជាមួយនឹងឧបករណ៍របស់សហរដ្ឋអាមេរិក ដោយពង្រីកនូវការកាត់បន្ថយនូវភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និង វិស័យយោធារបស់ក្រុងប៉េកាំង។

ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ក្រសួងនឹងពង្រឹងនូវការគ្រប់គ្រងទាំងនោះ ដោយការតម្រឹមកម្រិតបច្ចេកវិទ្យាហាមឃាត់ សម្រាប់បន្ទះឈីប និង អង្គចងចាំ រវាងការគ្រប់គ្រងនូវការនាំចេញ និង ការការពារសន្តិសុខជាតិរបស់បន្ទះឈីប (CHIP) ហើយរួមបញ្ចូលទាំងកម្រិតរឹតត្បិត ដល់ការត្រួតពិនិត្យការនាំចេញបន្ទះឈីប៕