កុមារី ល្អហួស ដែលត្រូវជាកូនស្រីរបស់អ្នកនាង ដេនីក្វាន់ បានសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាវ័យក្មេង Miss Preteen Cambodia 2023 ជាផ្លូវការហើយ ដោយកុមារីរូបនេះខិតខំហ្វឹកហាត់ជាមួយគ្រូជំនាញដើរនាពេលកន្លងមក។

ល្អហួស ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមស្គាល់យ៉ាងទូលំទូលាយ ដោយសារកុមារីរូបនេះមានរូបឆោមល្អស្រស់ មានទេពកោសល្យខ្ពស់លើសិល្បៈ មិនថាសមត្ថភាព ច្រៀង ឬសម្តែង យុវតីរូបនេះធ្វើបានយ៉ាងល្អ។ ជាពិសេសនាពេលថ្មីៗនេះ ល្អហួស ទទួលបានការកោតសរសើរយ៉ាងខ្លាំងពេលសម្តែងឡើងវិញជាតួស្រី «មឺយជឺយ» ក្នុងរឿង «ម៉ាក់ថឺង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzf2GCrRiJAS_n6oRsZarWqbo4iA8kxIr-aNOG04IJtBcco6w-LCQUneLDoDECp-uv8KKeFNZl-JSHEcBvieOMW7_LgKqmK3Ci4TpKc4S8u3EzfT9KbW83pvv-cZili05U20JDkciMNYDNadDBMRhyxcBcDAD9nzhJrkrn_fDBPkAKOilFSs354HNO/s2048/337289980_1562659570910917_6033520264266163857_n.jpg
អ្វីដែលមហាជនអ្នកស្នេហាវិស័យបវរកញ្ញាភ្ញាក់ផ្អើលនោះ ពេលនេះកុមារី ជូ រីល្អហួស បានសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាវ័យក្មេង Miss Preteen Cambodia 2023 ហើយ បន្ទាប់ពីកន្លងមក ល្អហួស ខិតខំហ្វឹកហាត់ជាមួយគ្រូជំនាញ។ បច្ចុប្បន្ន ល្អហួស មានអាយុ១៤ ឆ្នាំ កម្ពស់១៦៦M និងមានទម្ងន់៤២គីឡូ។ ក្នុងនោះដែរ ដេនីក្វាន់ ដែលត្រូវជាម្តាយបានបង្ហោះឱ្យមហាជនសូមចូលរួមគាំទ្រដល់កូនរបស់នាងផងដែរ។

សូមបញ្ជាក់ថា កាលពីដើមខែមករា កន្លងទៅបវរកញ្ញាវ័យក្មេងកម្ពុជា ឃឿន ប៉ូលីកា បានគ្រងមកុដអន្តរជាតិ Miss Preteen International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសថៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgain7lq60bd-MCArOgj0nXlCXQ2CQY7bgFcmLGNbxukXsn4HCzCH4ZlLf4PnWhygamnh-n90TOuqOTmvdlKNAmoX2284N4gqOXg5ZBPJKw97DJi_zDoSzJxd6l8SG8yHr04OfbIXz_TkbVXqEODkKOtkpSTZ7uwHFYpV6--H-MfrbO2WFtOCtzFelk/s960/333301744_746450650419069_2584087018684029688_n.jpg