Home ព័ត៌មានអន្តរជាតិ សម្លផាកនែងថៃទទួលបានចំណាត់ថ្នាក់ទី១ ជាសម្លឆ្ងាញ់បំផុតលើពិភពលោក

សម្លផាកនែងថៃទទួលបានចំណាត់ថ្នាក់ទី១ ជាសម្លឆ្ងាញ់បំផុតលើពិភពលោក

129
0

ប្រទេសថៃ ៖ TasteAtlas ជាគេហទំព័រល្បីឈ្មោះមួយខាងម្ហូបអាហារ និងភេសជ្ជៈនៅលើពិភពលោក បានប្រកាសលទ្ធផលការចាត់ចំណាត់ថ្នាក់ «ម្ហូបអាហារឆ្ងាញ់បំផុតនៅលើពិភពលោក» ឃើញថា «សម្លផាកនែង» ជាសម្លរបស់ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ជាសម្លឆ្ងាញ់ជាងគេនៅលើពិភពលោក ។Thai Instant Pot Panang Curry with Chicken - Paint The Kitchen Red

គេហទំព័រនេះក៏បានផ្តល់ហេតុផលនៃការចាត់ចំណាត់ថ្នាក់ថា សម្លផាក់នែង ជាសម្លរបស់ប្រទេសថៃមួយប្រភេទដែលមានទឹកសម្លខាប់ និងមានរសជាតិប្រៃលាយផ្អែមរបស់សណ្តែកដី ។ សម្លនេះបានដាក់បញ្ចូលគ្រឿងផ្សំជាច្រើនមុខដូចជា សាច់សត្វ ម្ទេសស្ងួត ស្លឹកក្រូចសើច ខ្ទិះដូង ជីវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម ស្លឹកគ្រៃ ត្រប់ពុធញ៉ង និងសណ្តែកដី ។ ចំណែកសាច់សត្វដែលគេយកមកស្ល គឺគេតែងយកសាច់គោ សាច់មាន់ សាច់ទា ហើយជាទូទៅ សម្លប្រភេទនេះ គេមិនដាក់បន្លែច្រើនមុខទេ ។Thai Panang Curry Chicken: Creamy Comfort Food | Eat the Heat

លើសពីនេះ សម្លរបស់ប្រទេសថៃមួយប្រភេទទៀត ក៏បានជាប់ចំណាត់ថ្នាក់ទី៨ ជាសម្លឆ្ងាញ់ជាងគេនៅលើពិភពលោកផងដែរ គឺ «សម្លម៉ាស់ម៉ាន់» ។ គេហទំព័រ TasteAtlas បានអធិប្បាយថា ក្នុងចំណោមសម្លរបស់ថៃទាំងអស់ សម្លម៉ាស់ម៉ាន់ល្បីល្បាញបំផុត ដោយសារវាមានលក្ខណៈពិសេសដូចជា មានក្លិនឈ្ងុយខ្លាំង និងប្លែកពីគេ ។ សម្លនេះធ្វើឡើងពីគ្រឿងផ្សំដូចជា ខ្ទិះដូង សាច់សត្វ ដំឡូងបារាំង និងគ្រឿងទេសដែលគេយកទៅកូរបញ្ចូលគ្នាឱ្យឈ្ងុយ ហើយខ្ទិះដូង គឺជាគ្រឿងផ្សំសំខាន់ជាងគេ ដែលសម្លប្រភេទនេះមិនអាចខ្វះបាន ។Recipe Chicken Panang Curry, Thai Cooking Class | BrassWok.com

ខាងក្រោមនេះ គឺជាសម្លបានជាប់ចំណាត់ថ្នាក់នៅលើពិភពលោក រួមមាន ៖
១-សម្លផាកនែង ប្រទេសថៃ
២-សម្លការីបែបជប៉ុន ប្រទេសជប៉ុន
៣-សម្លម៉ាឡា ប្រទេសចិន
៤-stew សាច់គោ ប្រទេសវៀតណាម
៥-Shahi Paneer ប្រទេសឥណ្ឌា
៦-Legim ប្រទេសហៃទី
៧-សម្លការី ប្រទេសជប៉ុន
៨-សម្លម៉ាស់ម៉ាន់ ប្រទេសថៃ
៩-Keema ប្រទេសឥណ្ឌា
១០-Hunkar begendi ប្រទេសតួកគី

ប្រភព ៖ Starvingtime