Home ព័ត៌មានអន្តរជាតិ អាមេរិកឃ្លាំមើលចិនថា តើនឹងបញ្ជូនអាវុធជួយរុស្ស៊ីឬអត់ ?

អាមេរិកឃ្លាំមើលចិនថា តើនឹងបញ្ជូនអាវុធជួយរុស្ស៊ីឬអត់ ?

56
0

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន អាមេរិកកំពុងតាមឃ្លាំមើលប្រទេសចិនថា តើចិននឹងបញ្ជូនអាវុធជួយរុស្ស៊ីឬអត់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំចិន លោក ស៊ី ជិនពីង ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នារយៈពេលខាងមុខនេះ ។

មន្ត្រីអាមេរិកថ្លែងថា អាមេរិកនឹងរង់ចាំឃ្លាំមើលសកម្មភាពរបស់ចិនថា តើចិននឹងបញ្ជូនអាវុធឱ្យរុស្ស៊ីក្នុងអំឡុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នាពេលខាងមុខនេះ ។China's latest balancing act in the war in Ukraine

កិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរមិនបានធ្វើឱ្យសេតវិមានអាមេរិកភ្ញាក់ផ្អើលទេ ក្រោយពីមានសេចក្តីរាយការណ៍មុននេះថា កិច្ចប្រជុំកំពូលអាចកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ។ ប៉ុន្តែអាមេរិកបារម្ភថា សម្ព័ន្ធភាពគ្មានព្រំដែនរវាងលោក ស៊ី ជិនពីង និងលោក ពូទីន ក្នុងកិច្ចប្រជុំនាពេលខាងមុខ មេដឹកនាំទាំងពីរអាចនឹងពិភាក្សាគ្នាស៊ីជម្រៅជាងមុន ។

មន្ត្រីអាមេរិកថ្លែងថា រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានផ្សេងៗចង្អុលបង្ហាញថា ចិនបានសម្រេចចិត្តបញ្ជូនអាវុធធុនធ្ងន់ជួយរុស្ស៊ីក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនទេ ប៉ុន្តែពួកគេកំពុងពិភាក្សាគ្នាពីបញ្ហានេះ ។ មន្ត្រីអាមេរិកបន្តថា អាមេរិកកំពុងតាមដានព័ត៌មានជារៀងរាល់ថ្ងៃ អំពីឥរិយាបថនានាទាក់ទងនឹងការបញ្ជូនអាវុធរបស់មេដឹកនាំចិន ។Why China and India are sending troops to Russia - New Statesman

ក្តីបារម្ភក្នុងចំណោមមន្ត្រីរដ្ឋាភិបាលអាមេរិក គឺមិនមែនរឿងអាវុធរបស់ចិននឹងជួយឱ្យរុស្ស៊ីទទួលបានជោគជ័យក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ប៉ុន្តែអ្វីគួរឱ្យបារម្ភនោះ គឺជំនួយពីចិនអាចធ្វើឱ្យជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែអូសបន្លាយជាងនេះ ។ ដូច្នេះ មន្ត្រីអាមេរិកជឿថា ចិនពិតជាឈរនៅខាងលោក ពូទីន ។ ក្រៅពីនេះ សង្គ្រាមអូសបន្លាយអាចក្លាយជាប្រយោជន៍ដល់ចិនផងដែរ ខណៈអាមេរិកបានចំណាយធនធានរបស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែនជំនួសឱ្យតំបន់អាស៊ី ដូច្នេះ ចិននឹងក្លាយជាប្រទេសមានឥទ្ធិពលផ្នែកកងទ័ពកាន់តែខ្លាំង ។

ជាមួយគ្នានេះ មន្ត្រីអាមេរិកបន្តថា ពួកគេកំពុងជំរុញឱ្យមានការជជែកគ្នាតាមទូរស័ព្ទរវាងមេដឹកនាំចិន លោក ស៊ី ជិនពីង និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ហើយមន្ត្រីអាមេរិកជឿថា ការស្តាប់ពីស្ថានការណ៍នានាដោយផ្ទាល់ពីលោក Zelensky អាចជាប្រយោជន៍ច្រើនជាង ៕China won't arm Russia in Ukraine war – but don't rule out third parties,  analysts say | South China Morning Post ប្រភព ៖ TNN World