យោងតាមការចុះផ្សាយបន្ទាន់នៅព្រឹកព្រលឹមថ្ងៃទី២០ មីនា ២០២៣នេះផ្សារទំនើបអ៊ីអនម៉លមានជ័យ បានចេញសេចក្ដីប្រកាសជូនដំណឹងភ្លាមៗ ដល់សាធារណជន និងអតិថិជនទាំងអស់ភ្លាមៗរបស់ខ្លួន ដោយប្រាប់អំពីមូលហេតុនៃការបិទដំណើរការផ្សារភ្លាមៗដល់ដៃគូ អតិថិជនរបស់ខ្លួនទាំងអស់ព្រោះតែមានការកាត់ផ្តាច់ចរន្តអគ្គិសនី ពី EDC ដោយមិនបានជូនដំណឹងជាមុនមកខាងភាគីផ្សារទំនើបអ៊ីអនម៉លមានជ័យឡើយ។
សូមរំលេចថាការកាត់ផ្តាច់ចរន្តអគ្គីសនីភ្លាមៗនេះ ខាងភាគីផ្គត់ផ្គង់អគ្គីសនី (E D C)ក៍មិនបានជូនដំណឹងមកខាងអជ្ញារធរពាក់ព័ន្ធ រឺក៍មកភាគីផ្សារដោយផ្ទាល់ឡើយ ពោលគឺផ្តាច់ភ្លើងដោយមិនបានប្រាប់ពីមូលហេតុ និងកាលកំណត់នៃការដាច់ចរន្តឡើយ។
ដូច្នេះហើយទើបភាគីផ្សារទំនើបអ៊ីអនម៉លមានជ័យ បានប្រកាសជាបន្ទាន់ពីការបិទផ្សារដោយមិនបានកំណត់កាលបរិច្ឆេទបើកវិញពេលណាដល់ដៃគូ រឺអតិថិជនដែលតែងតែគាំទ្រ និងចង់ទៅកំសាន្តនៅទីនោះសូមផ្អាកសិនដោយមូលហេតុគ្មានចរន្តអគ្គីសនី។
ខាងភាគីផ្សារអ៊ីអនម៉ល មានជ័យបានជំរាបផងដែរថា ភាគីផ្សារនិងជំរាបជូនដំណឹងពីការបើកដំណើរការជាថ្មីម្តងទៀត និងសូមអភ័យទោសចំពោះការរអាក់រអួលនេះ៕
Home ព័ត៌មានជាតិ







