ប្រាសាទមេបុណ្យខាងលិច ត្រូវបានកសាងឡើងនាពាក់កណ្ដាលសតវត្សរ៍ទី១១ សោយស្នាមព្រះហ័សព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។

ប្រាសាទនេះ មានលក្ខណៈពិសេសប្លែកម្យ៉ាង ដោយសារសំណង់ប្រាសាទមានទំហំ១០០ ម៉ែត្របួនជ្រុង មានកំពែងមួយជាន់ និងមានសំណង់ថ្មភក់រាងមូល ប្រៀបដូចជាអណ្ដូងទឹកដែលមានអង្កត់ផ្ចិត៣ម៉ែត្រ ស្ថិតនៅចំកណ្ដាលស្រះទឹកក្នុងប្រាសាទ។ ឯកំពែងខាងកើត ស្ថាបត្យករបានរចនាជាថែវរំលេចដោយក្បាច់រចនាយ៉ាងស្អាត មានបង្អួចចំហ និងគោបុរៈចំនួន៣ ដែលធ្វើពីថ្មពណ៌ផ្កាឈូក។No photo description available.

ប្រាសាទមេបុណ្យខាងលិចនេះស្ថាបនា នៅចំកណ្ដាលបារាយណ៍ទឹកថ្លា ដោយយកលំនាំតាមដំណើររឿងកូរសមុទ្រទឹកដោះ នៃការបង្កើតភពថ្មី។ តាមដំណើររឿងថា ព្រះវិស្ណុទ្រង់ផ្ទំធ្វើសមាធិលើនាគអនន្តៈ បណ្ដែតខ្លួនលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយអស់កាលយ៉ាងយូរ ដើម្បីបង្កើតឱ្យមានភពផែនដីថ្មីសម្រាប់សត្វលោករស់នៅ។

បន្ទាប់មក មានផ្កាឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះមានលេចចេញនូវព្រះព្រហ្ម ដែលទ្រង់កំពុងគង់ធ្វើសមាធិដើម្បីបង្កើតភពថ្មីនោះឯង។ ហេតុនេះហើយទើបព្រះបាទឧទយាទិត្យវរ្ម័នទី២ ស្ថាបនាបដិមាព្រះវិស្ណុផ្ទំតម្កល់នៅកណ្ដាលប្រាសាទ ដើម្បីឱ្យស្របនឹងតម្រាទេវកថានេះ៕ប្រាសាទមេបុណ្យខាងលិច – ព្រះរាជាណាចក្រកម្ពុជាប្រសើរណាស់! ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច - Khmer Breaking News